ក្រសួងសុខាភិបាល អនុញ្ញាតឲ្យ ម្ចាស់សេវាព្យាបាលឯកជន និងសម្ភព ក្នុងរាជធានីភ្នំពេញទាំងអស់ ទទួលពិនិត្យ និងព្យាបាលកូវីដ​

//s9.kh1.co/13/137cb875aabd2fea0d7c6fa58d4299d2c3c46329.jpg
សង្គម

 ២៥-មេសា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

ក្រសួងសុខាភិបាល ប្រកាសអនុញ្ញាត ម្ចាស់សេវាព្យាបាលឯកជននិងសម្ភពស្របច្បាប់ ក្នុងរាជធានីភ្នំពេញ អាចទទួលព្យាបាល ជំងឺកូវិដ

រាជធានីភ្នំពេញ ៖ នៅមុននេះបន្តិច ក្រសួងសុខាភិបាល បានប្រកាសជូនដំណឹង ស្តីពី ការអនុញ្ញាតឲ្យម្ចាស់សេវាព្យាបាលឯកជន និងសម្ភពស្របច្បាប់ ក្នុងរាជធានីភ្នំពេញទាំងអស់ អាចទទួលពិនិត្យ ថែទាំ និងព្យាបាលអ្នកជំងឺកូវីដ១៩ បាន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួរបញ្ជាក់ផងដែរថា ដើម្បីជួយសម្រាលបន្ទុករបស់ មន្ទីរពេទ្យរដ្ឋ ក្រសួងបានប្រកាសអនុញ្ញាតបែបនេះ តែយ៉ាងណាក្តី ម្ចាស់សេវាព្យាបាលឯកជន និងសម្ភពស្របច្បាប់ទាំងនោះ ត្រូវតែស្នើសុំ ការអនុញ្ញាតច្បាប់មកក្រសួង តាមរយៈនាយកដ្ឋានមន្ទីរពេទ្យ តាមរយៈតេឡេក្រាម ដែលមានលេខ ០១២​ ៩១២ ១២២ /០១២ ៨៩១ ៥២៧/ ០១២ ៦៩១ ១១២ ថែមទាំង ត្រូវគោរព តាមលក្ខខណ្ឌទាំងនេះផងដែរ ៖  

១. មានទីតាំងមូលដ្ឋានសុខាភិបាលឯកជនសមស្រប
២. មានផ្លូវ និងចំណតរថយន្តសមស្រប
៣. មានរថយន្តគិលានសង្គ្រោះ ដែលមានបំពាក់សម្ភារៈវេជ្ជសាស្ត្រគ្រប់គ្រាន់
៤. មានបន្ទប់សមស្របដាក់អ្នកជំងឺព្យាបាល ដោយរក្សាសុវត្ថិភាពគ្រប់គ្រាន់
៥. មានបន្ទប់សង្គ្រោះបន្ទាន់ មានបំពាក់សម្ភារៈ បរិក្ខារពេទ្យសមស្រប
៦. មានគ្រូពេទ្យ និងបុគ្គលិក គ្រប់គ្រាន់បានបណ្តុះបណ្តាលត្រឹមត្រូវ
៧. មានបន្ទប់ពិសោធន៍វេជ្ជសាស្ត្រទូទៅ មានឧបករណ៍ សម្ភារៈសមស្រប
៨. មានឧបករណ៍ សម្ភារៈ បរិក្ខារ រូបភាពវេជ្ជសាស្ត្រសមស្រប
៩. មានប្រព័ន្ធគ្រប់គ្រងការបង្ការ និងត្រួតពិនិត្យការចម្លងរោគ អនុវត្តតាមគោលការណែនាំរបស់ក្រសួងសុខាភិបាល
១០. មានប្រព័ន្ធគ្រប់គ្រងសំណល់វេជ្ជសាស្ត្រ
១១. ផ្តល់របាយការណ៍ទៀងទាត់ និងទាន់ពេលវេលាមកក្រសួងសុខាភិបាល៕

Join US: https://t.me/khmerload

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

រូបភាព
រូបភាព
Hong Sovanmonyneat
N.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T