ទម្រង់មុខរបស់អ្នកបែបណា​ អាចមេីលដឹង ចរិតអ្នកបាន

//s9.kh1.co/a1/a1b27b6a57866045945ab2afb39d973fdd6324a3.jpg
យល់ដឹង

 ១១-មិថុនា-២០២៣ ១០ព្រឹក · ១០ ខែមុន

ទម្រង់មុខរបស់មនុស្សទាំង៦ទម្រង់នេះ គឺអាចបញ្ជាក់ពី ចិត្តគំនិត បុគ្គលិកលក្ខណៈ របស់អ្នកបានដោយមិនចាំបាច់និយាយប្រាប់អ្នកដទៃ។

ជាការពិតណាស់ យើងធ្លាប់ដឹងហើយថា ចិត្តគំនិតមនុស្សទាំងអស់គឺ មានលក្ខណៈខុសប្លែកពីគ្នា ដោយចំណង់ចំណូលចិត្ត រួមទាំងការគិតពិចារណា គឺមិនអាចនឹងដូចគ្នានោះទេ ប៉ុន្តែយ៉ាងណាក្តី ក៏មនុស្សមួយចំនួនក៏មានចិត្តគំនិតស្រដៀងគ្នាខ្លះៗដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តួរយ៉ាងចំពោះ រូបរាងសម្បកខាងក្រៅនៃមនុស្សទាំងអស់យើងអាចមើលឃើញបានតាមសម្បកខាងក្រៅ ប៉ុន្តែគំនិត និងអារម្មណ៍វិញ គឺមិនអាចដឹងបានឡើយ ដោយសារតែយើងមិនមែនជាគ្រូទាយដែលអាចដឹងសព្វគ្រប់នោះទេ។

ដោយឡែក ថ្ងៃនេះខ្មែរឡូតនឹងលើកយកប្រធានបទ វិភាគចិត្តគំនិតមនុស្សតាមរយៈទម្រង់មុខផ្សេងៗគ្នា ជូនប្រិយមិត្តទស្សនាកម្សាន្ត ទោះបីមិនត្រូវទាំងអស់ ក៏មានភាគរយត្រូវច្រើនដែរ ដោយសារពេលខ្លះចិត្តមនុស្សអាចនឹងប្រែប្រួល ១៨០ដឺក្រេ តាមរយៈស្ថានភាព បរិយាកាស និងមជ្ឈដ្ឋាននៅជុំវិញខ្លួនផងដែរ។

Join US: https://t.me/khmerload

តោះមើលទៅតើទម្រង់មុខអ្នកស្ថិតក្នុងលេខរៀងទីប៉ុន្មាន?

១. មនុស្សដែលមានទម្រង់មុខគ្រាប់ពេជ្រ

មនុស្សប្រភេទនេះ ជាមនុស្សប្រភេទដែលអាចដឹកនាំអ្នកដទៃ ពូកែខាងប្រាស្រ័យទាក់ទង មានភាពរឹងមាំ តស៊ូ ប៉ុន្តែពាក្យសម្តីពួកគេវិញ គឺតែងតែដូចជាកាំបិតដ៏មុតស្រួច ចាក់ទម្លុះបេះដូងអញ្ចឹង ប្រសិនជានរណាម្នាក់បានធ្វើខុសចំពោះពួកគេនោះ។

រូបភាពតំណាង
រូបភាពតំណាង

២. មនុស្សដែលទម្រង់មុខពងក្រពើ

មនុស្សដែលមានទម្រង់មុខបែបនេះ គឺមិនសូវចេះប្រកាន់ច្រើននោះទេ ពួកគេមិនសូវចូលចិត្តវាយប្រហារអ្នកដទៃឡើយ ហើយថែមទាំងចូលចិត្តនិយាយពាក្យសរសើរចំណុចល្អទៀតផង ចំណែកសម្តីវិញគឺផ្អែមដូចទឹកឃ្មុំ ដែលនេះធ្វើឲ្យមនុស្សគ្រប់គ្នាចូលចិត្តមនុស្សប្រភេទនេះណាស់ ប៉ុន្តែពេលខ្លះ ពួកគេក្លាយទៅជាមនុស្សនិយាយមិនពិត ដោយសារចំណុចសរសើរមួយចំនួន ដោយសារតែពួកគេចង់ឲ្យមនុស្សដែលនៅក្បែរខ្លួន មានអារម្មណ៍ល្អ។

រូបភាពតំណាង
រូបភាពតំណាង

៣.មនុស្សដែលមានទម្រង់មុខជ្រុង

មនុស្សប្រភេទ គឺជាមនុស្សដែលមានថាមពលខ្លាំង ដោយមានការគិតសព្វជ្រុងជ្រោយ ហ្មត់ចត់ ច្បាស់លាស់ ពួកគេចូលចិត្តការប្រកួតប្រជែង ថែមទាំងមានភាគរយខ្ពស់ ក្នុងការសម្រេចក្តីស្រមៃបានដល់គោលដៅផងដែរ។ ទ្រឹស្តីរបស់ពួកគេគឺភាពជោគជ័យបានមកពីការខិតខំ ព្យាយាមមិនមែន ចាំសំណាងធ្លាក់ពីលើមេឃ។

រូបភាពតំណាង
រូបភាពតំណាង

៤.មនុស្សដែលមានទម្រង់មុខបេះដូង ​

មនុស្សប្រភេទនេះ គឺមិនខុសពីមនុស្សមុខជ្រុងប៉ុន្មានឡើយ ដោយពួកគេគឺជាមនុស្សតឹងរឹង មុឺងម៉ាត់ ឃើញខុសថាខុស ឃើញត្រូវថាត្រូវ ថ្វីត្បិតតែមនុស្សប្រភេទនេះ ខឹងច្រើនមែន ប៉ុន្តែពួកគេតែងតែបញ្ជាក់ពីមូលហេតុ និងមានភស្តុតាងជានិច្ច។

រូបភាពតំណាង
រូបភាពតំណាង

៥.មនុស្សដែលមានទម្រង់រាងមុខត្រីកោណ

មនុស្សប្រភេទ គឺជាមនុស្សដែលមានទេពកោសល្យសិល្បៈមកពីធម្មជាតិតែម្តង ដែលពួកគេមានគំនិតច្ឆៃប្រឌិតខ្ពស់ ក្រៅពីនេះទៀត ពួកគេជាមនុស្ស លេងសើចច្រើន និងពូកែទ្រាំណាស់ ទោះបីស្ថានភាពធ្លាក់ដល់ចំណុចដល់បាត ក៏នៅតែអាចញញឹម ធ្វើដូចធម្មតាបាន ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ មនុស្សប្រភេទនេះ អាចនឹងក្លាយជាប្រភេទផ្សេងមួយទៀតផ្ទុយពីនេះ ប្រសិនជាពួកគេខឹងដល់ថ្នាក់ទប់លែងជាប់នោះ។

រូបភាពតំណាង
រូបភាពតំណាង

៦.មនុស្សដែលមានទម្រង់មុខជ្រុងហើយវែង

មនុស្សប្រភេទនេះ គឺភាគច្រើន គឺចូលចិត្តគិតស្រមើស្រមៃច្រើន ហើយរៀបចំគម្រោងសម្រាប់ជីវិតខ្លួនឯងផងដែរ ប៉ុន្តែកម្រនឹងបញ្ចេញគំនិតខ្លួនឯងណាស់ លុះត្រាតែមនុស្សនៅជិតស្និទ្ធជជីកសួរទើបប្រាប់ ពួកគេមិនមែនជាមនុស្សកំណាញ់ទេ គ្រាន់តែពួកគេមិនសូវទុកចិត្តអ្នកដទៃប៉ុណ្ណោះ។

រូបភាពតំណាង
រូបភាពតំណាង
Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T