មកមើលផ្ទះថ្មី Messi ទើបតែទិញនៅទីក្រុង Miami មានទេសភាពសមុទ្រស្អាតទាក់ភ្នែក

//s9.kh1.co/9e/9e8fe3e3d04674f4858e35cd13d92d98b756db5c.jpg
កីទ្បា

 ២៤-មេសា-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

Messi បានទិញផ្ទះថ្មីនៅ Miami

អាមេរិក៖ ខ្សែប្រយុទ្ធ Lionel Messi នៃក្លិបអ្នកមានបុណ្យ Barcelona ត្រូវបានគេរាយការណ៍ថាបានទិញយក អាផាតមិន មួយដែលមានតម្លៃ ៧.៣លានអឺរ៉ូ(ស្មើនឹងប្រមាណ៨.៨លានដុល្លារ) ដែលស្ថិតនៅទីក្រុង ម៉ាយអាមី រដ្ឋផ្លរីដា សហរដ្ឋអាមេរិក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ខ្សែប្រយុទ្ធ Lionel Messi
ខ្សែប្រយុទ្ធ Lionel Messi

អាផាតមិនថ្មីនេះអាចឲ្យឃើញទេសភាពសមុទ្រខៀវស្រងាត់ត្រជាក់ភ្នែក ដែលសរុបទាំងអស់មានបន្ទប់គេង៤ , បន្ទប់ទឹក ៤ ឈរនៅលើឆ្នេរ Sunny Isles ដ៏ល្បីល្បាញ។

ផ្ទះថ្មីរបស់ Messi
ផ្ទះថ្មីរបស់ Messi
ឆ្នេរ Sunny Isles
ឆ្នេរ Sunny Isles

Messi ហាក់មានទំនោរស្រឡាញ់ទឹកដីសហរដ្ឋអាមេរិកជាខ្លាំងព្រោះកីឡាករសញ្ជាតិអាហ្សង់ទីនរូបនេះធ្លាប់បានទិញយកផ្ទះល្វែងមានចំណតឡានផ្ទាល់ខ្លួននៅអគារ Porsche Design Tower ម្ដងរួចមកហើយកាលពីឆ្នាំ២០១៩ ក្នុងតម្លៃ៥លានអឺរ៉ូ(ស្មើនឹងប្រមាណ៦លានដុល្លារ)។

ផ្ទះរបស់ Messi នៅអគារ Porsche Design Tower 
ផ្ទះរបស់ Messi នៅអគារ Porsche Design Tower 

យោងតាម Real Estate Business គឺអាផាតមិនថ្មីដែល Messi បានទិញនេះអាចឲ្យឃើញទេសភាពសមុទ្របានដល់ទៅ៣៦០ដឺក្រេ ដែលសរុបផ្ទៃក្រឡាខាងក្នុងមានទំហំ ៥១១ ម៉ែត្រការ៉េ និងទំហំនៅរានហាលខាងក្រៅគឺដល់ទៅ ១៩៥ម៉ែត្រការ៉េ។

ផ្ទះថ្មីរបស់ Messi
ផ្ទះថ្មីរបស់ Messi

ក្រុមហ៊ុន Celromalina LLC បានបង្ហើបឲ្យដឹងថាអ្នកបញ្ជាទិញយកគឺគ្រួសាររបស់ Messi ដោយលក្ខណៈពិសេសបំផុតរបស់អាផាតមិននេះគឺមានបន្ទប់ដាក់ស្រាដល់ទៅ ១០០០ដប, អាងហែលទឹកចំនួន៦ ,កន្លែងស្ប៉ា,កន្លែងហាត់ប្រាណ, បន្ទប់ហាត់យូហ្កា, ទីធ្លាក្មេងលេង, ចង្ក្រានបាយនិងបន្ទប់ផឹកស្រាសាំប៉ាញផងដែរ។

បន្ទប់ដាក់ស្រា
បន្ទប់ដាក់ស្រា

ការទិញផ្ទះនៅសហរដ្ឋអាមេរិកនេះ អាចបញ្ជាក់បានហើយថា Messi ទំនងជាចង់ទៅលេងនៅ MLS ដូចដែលគេធ្លាប់និយាយពិតមែន៕

ខ្សែប្រយុទ្ធ Lionel Messi
ខ្សែប្រយុទ្ធ Lionel Messi

ប្រភពmarca

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T