អបអរ! តារាថៃពីរដួងនេះ បានជាពីកូវីដ១៩ ក្នុងថ្ងៃតែមួយ

//s9.kh1.co/04/04ffeaa2d961c5828f802b28f6251f1ff6467809.jpg
តារា & កម្សាន្ដ

 ២៤-មេសា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

បន្ទាប់ពីបានសម្រាកព្យាបាលជំងឺកូវីដ១៩ ជាច្រើនថ្ងៃរួចមកតារាទាំងពីររូបនេះបានជាសះស្បើយហើយត្រឡប់មកផ្ទះវិញថ្ងៃតែមួយ

ថៃ៖ នៅក្នុងសង្គមសិល្បៈថៃ  មួយរយៈនេះមហាជនជាច្រើនក៏បានដឹងស្រាប់ហើយថាមានការឆ្លងនូវជំងឺកូវីដ១៩ ជាច្រើននាក់ ហើយក៏ត្រូវបានទទួលឱ្យសម្រាកព្យាបាលជំងឺមួយនេះយ៉ាងយកចិត្តទុកដាក់ ក្នុងនោះតារាមួយចំនួនមិនទាន់បានជានោះទេតែតារាមួយចំនួនទៀតក៏បានជាសះស្បើយជាបន្តបន្ទាប់ដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Preaw 
Preaw 

ជាក់ស្ដែង នៅក្នុងថ្ងៃទី២៣ ខែ មេសា ឆ្នាំ២០២១នេះបានឱ្យដឹងថាមានតារាពីររូបដែលត្រូវបានក្រុមគ្រូពេទ្យអនុញ្ញាត ឱ្យត្រឡប់មកផ្ទះវិញគឺតារាសម្ដែងស្រីរូបស្រស់ Preaw និង តារាប្រុស Ballyim Uri  បន្ទាប់ពីបានសម្រាកព្យាបាល ជំងឺកូវីដ១៩នៅមន្ទីរពេទ្យជាបានសះស្បើយហើយនោះ ។ក្នុងនោះផងដែរ បន្ទាប់ពីគ្រូពេទ្យអនុញ្ញាតឱ្យត្រឡប់មកផ្ទះវិញ Preaw  ក៏បានបង្ហោះសារក្នុងIGរបស់នាងដើម្បី ផ្ដល់ដំណឹងដ៏រំភើបនេះឱ្យមហាជនបានដឹងពីអារម្មណ៍រីករាយរបស់នាងនៅពេលដែលព្យាបាលជំងឺកូវីដនេះទទួលបានជោគជ័យនិងមានពាក្យថ្លែងអំណរគុណ ដល់អ្នកដែលបានជួយលើកទឹកចិត្តនាង បន្ទាប់ពីនាងបានចូលសម្រាកព្យាបាលក្នុងមន្ទីរពេទ្យកាលពីថ្ងៃទី ០៩ ខែ មេសា ឆ្នាំ២០២១ កន្លងទៅនេះ ។

Ballyim Uri
Ballyim Uri

ចំណែកលោក Ballyim Uri  ក៏មិនខុសគ្នាដែរ លោកបានបង្ហាញពីអារម្មណ៍​រំភើបដែលបានជាសះស្បើយពីជំងឺរបស់ខ្លួននៅក្នុងបណ្ដាញសង្គម ទាំងទឹកមុខស្រស់ញញឹម លើកដៃសំពះ អរគុណ ក្រុមគ្រូពេទ្យដែលបានលះបង់គ្រប់បែបយ៉ាងដើម្បីអ្នកជំងឺ ព្រមទាំងបានអរគុណ អ្នកដែលបានជួយលើកទឹកចិត្តគេរហូតមក៕

Preaw 
Preaw 
Ballyim Uri
Ballyim Uri
Preaw 
Preaw 
Ballyim Uri
Ballyim Uri
Yith Manil
យិត ម៉ានិល

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T