ផ្ញាក់ផ្អើល ស្ថាបនិក​របស់ Spotify ប្រកាស​​ចង់ទិញ​​យក Arsenal

//s9.kh1.co/92/928ec98727d03bb4e72d57cd5547d889388c6baa.jpg
កីទ្បា

 ២៥-មេសា-២០២១ ១២ល្ងាច · ៣ ឆ្នាំមុន

លោក Daniel Ek ដែលជាស្ថាបនិករបស់ Spotify បានអះអាងថាគាត់ចង់ទិញក្លិប Arsenal

អង់គ្លេស៖ លោក Daniel Ek ដែលជាស្ថាបនិករបស់ Spotify បានអះអាងថាគាត់ចង់ទិញក្លិប Arsenal ពីលោក Stan Kroenke។ លោក Stan Kroenke គឺជាដើមហេតុដែលធ្វីឲ្យមានការបាតុកម្មតវា កាលពីយប់មិញនេះ​ក្នុង​ជំនួប Arsenal ជាមួយ Everton ដោយសារតែគាត់បានសម្រេចចិត្តចូលទៅក្នុងពានរង្វាន់ ESL។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
បាតុកម្មបណ្ដេញលោក Stan Kroenke
បាតុកម្មបណ្ដេញលោក Stan Kroenke

លោក Daniel Ek បានបង្កើតកម្មវិធីសម្រាប់ស្ដាប់ចម្រៀងដែលមានឈ្មោះថា Spotify តាំងពីឆ្នាំ២០០៧ ហើយមក​ដល់ពេលបច្ចុប្បន្ននេះ Spotify មានតម្លៃ៥៨ពាន់លានផោន(៨០ពាន់លានដុល្លា)។ កាលពីយប់ថ្ងៃសុក្រគេបានឃើញលោក Daniel Ek បង្ហោះសារមួយនៅក្នុងគណនី Tweeter ដោយនិយាយថា៖

Daniel Ek 
Daniel Ek 

បើតាមដែលខ្ញុំចាំ ខ្ញំុជាអ្នកគាំទ្រ Arsenal តាំងពីក្មេងមកម្ល៉េះ ហើយខ្ញុំនឹងសប្បាយចិត្តខ្លាំងណាស់ប្រសិនបើលោក Stan Kroenke ព្រមលក់ Arsenal មកឲ្យខ្ញុំនោះ៕

Daniel Ek 

បើយោងទៅតាមគេហទំព័រ Forbes ក្លិបបាល់ទាត់ Arsenal គឺមានតម្លៃរហូតដល់ ៤.៧ពាន់លានផោន ស្មើនឹង ៦.៥ពាន់លានដុល្លាអាមេរិក ដូចនេះលោក Daniel Ek មានអតិភាពខ្ពស់ក្នុងការទិញយកក្លិប Arsenal៕

Arsenal
Arsenal
Arsenal
Arsenal
Arsenal
Arsenal
HEM CHANNARITH
Libra (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T