ព្រោះតែមូលហេតុនេះ បុរសឥណ្ឌាម្នាក់ សុខចិត្ដយកសំបុកសត្វមកពាក់ជំនួសម៉ាស់

//s9.kh1.co/9a/9a51444b959736a8a016e218efb1637a5e38f7b7.jpg
សង្គម

 ២៤-មេសា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

បុរសឥណ្ឌាម្នាក់ សុខចិត្ដយកសំបុកសត្វមកពាក់ជំនួសម៉ាស់ ព្រោះតែគ្មានលទ្ធភាពទិញម៉ាស់សម្រាប់ពាក់។

ឥណ្ឌា៖ ដោយសារតែការឆ្លងរាលដាលជំងឺកូវីដ-១៩ នៅទូទាំងរដ្ឋក្នុងប្រទេសឥណ្ឌាហាក់នៅតែបន្ដកើនឡើងជាលំដាប់ ដោយរដ្ឋបាលនៃប្រទេសនេះបានដាក់ចេញនូវវិធានការយ៉ាងតឹងរ៉ឹងនានា ដើម្បីធ្វើការទប់ស្កាត់ រួមទាំងតម្រូវឲ្យប្រជាពលរដ្ឋគ្រប់រូបពាក់ម៉ាស់ជាដើម។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តួយ៉ាងកាលពីដើមខែមេសានេះ រដ្ឋបាលរដ្ឋ Telangana បានចេញបទបញ្ជាឲ្យប្រើរបាំងមុខ ឬម៉ាស់ ជាសាធារណៈ ហើយបើនរណាម្នាក់ហ៊ានរំលោភបទបញ្ជានេះ នឹងត្រូវពិន័យជាប្រាក់ ១ពាន់រ៉ូពី (ឬប្រមាណ ១៣ដុល្លារអាមេរិក)។

យ៉ាងណាមិញ បុរសអ្នកឃ្វាលសត្វចៀមម្នាក់ឈ្មោះ Mekala Kurmayya ដែលមិនមានលទ្ធភាពសូម្បីតែទិញម៉ាស់ បានរកឃើញដំណោះស្រាយដ៏មានភាពច្នៃប្រឌិតមួយ គឺការយកសំបុកសត្វមកពាក់ជំនួសម៉ាស់ ក្រោយគាត់បានដឹងថាបើមិនមានម៉ាស់សម្រាប់ពាក់ទេនោះ គាត់នឹងមិនត្រូវបានអនុញ្ញាតឲ្យចូលទៅក្នុងការិយាល័យរដ្ឋបាល ដើម្បីបើកប្រាក់ចូលនិវត្ដន៍សម្រាប់មនុស្សចាស់ឡើយ៕

លោក  Kurmayya
លោក  Kurmayya
លោក  Kurmayya
លោក Kurmayya
Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T