ភ្នំពេញ: ក្រោយពីចូលខ្លួនទៅសម្រាកព្យាបាលជំងឺកូវីដ១៩ មួយរយ:រួចមក អ្នកនាងសួស វីហ្សា ដែលប្រិយមិត្ត ពុកម៉ែ បងប្អូន និងទស្សនិកជនបានស្គាល់ថា អ្នកនាងជាតារាចម្រៀងប្រចាំផលិតកម្មហង្សមាសនោះ បានទទួលលទ្ធផលចុងក្រោយគឺអវិជ្ជមានកូវីដ១៩។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញនៅក្នុងគណនីហ្វេសប៊ុកផ្ទាល់ខ្លួន អ្នកនាងសួសវីហ្សា បានបង្ហោះសារ ដោយបានសម្តែងចំណាប់អារម្មណ៍យ៉ាងដូច្នេះថា÷

ខ្ញុំបានទទួលលទ្ធផលយកសំណាកCOVID-១៩លេីកចុងក្រោយរបស់ខ្ញុំហេីយ លទ្ធផលគឺ (អវិជ្ជមាន Negative) 😍លទ្ធផលនេះបញ្ចាក់ថាខ្ញុំបានជាសះស្បេីយពីជំងឺCOVID-១៩ ១០០%ហេីយ😍ចាប់ពីថ្ងៃស្អែកទៅខ្ញុំអាច ប្រេីជីវិតរស់នៅជាមួយគ្រួសារបានជួបជុំប្តីប្រពន្ធកូនរបស់ខ្ញុំដូចដេីមវិញហេីយ😍តែខ្ញុំនៅតែគោរពប្រកាន់ខ្ជាប់តាមគោលការណ៏របស់រាជរដ្ធាភិបាលជានិច្ច (៣កុំ ៣ការពារ)នាងខ្ញុំពិតជាអរគុណចំពោះអុំពូមីងបងប្អូនទាំងអស់គ្នាខ្លាំងណាស់ដែលតែងតែលេីកទឹកចិត្តខ្ញុំគ្រប់ពេលវេលាគ្រប់កាលៈទេសៈ🙏ដោយក្តីគោរពពីនាងខ្ញុំ សួស វីសា
សូមបញ្ជាក់ផងដែរថា នេះជាលទ្ធផលតេស្តកូវីដ១៩លើកចុងក្រោយរបស់អ្នកនាងសួស វីហ្សា ដែលបន្ទាប់ពីទទួលបានលទ្ធផលអវិជ្ជមាននេះ តារាចម្រៀងស្រីរូបនេះ នឹងអាចមានសិទ្ធិវិលទៅរកក្រុមគ្រួសារ ស្វាមី និងកូន ព្រមទាំងអាចរស់នៅជាធម្មតាក្នុងក្រុមគ្រួសារជាថ្មីម្តងទៀត៕



