បើហាត់ប្រាណនៅក្រៅមិនបាន ហាត់ប្រាណបែបនេះក៏ជួយឲ្យអ្នកមានសុខភាពល្អ

//s9.kh1.co/93/93550e589b3c4d5c26580948db0d2ee938d82e09.jpg
យល់ដឹង

 ២៥-មេសា-២០២១ ៥ល្ងាច · ៣ ឆ្នាំមុន

ទោះមិនបានចេញក្រៅ ហាត់ប្រាណតាមវិធីនេះក៏អាចទទួលបានសុខភាពល្អនិងរាងស្អាតបានដែរ។

យល់ដឹង៖ ជាការពិតណាស់ សព្វថ្ងៃនេះប្រជាជនភាគច្រើនបានយល់ដឹងពីអត្ថប្រយោជន៍ និងសារសំខាន់នៃការហាត់ប្រាណ ពីព្រោះការហាត់​ប្រាណគឺ​មាន​ប្រសិទ្ធ​ភាព​មិន​ត្រឹម​តែ​ជួយ​ដុត​ខ្លាញ់​អាក្រក់​ចោល​នោះទេ វា​ក៏​ជួយ​ទ្រទ្រង់​សុខភាព​បេះ​ដូង និង​​ជួយ​ធ្វើ​ឲ្យ​យើង​​មាន​រាង​ស្អាត​ផង​​ដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក នៅសម័យកាន់តែទំនើបនេះមនុស្សភាគច្រើនចូលចិត្ត ចំណាយពេលវេលាចេញទៅធ្វើការហាត់ប្រាណនៅតាមក្លឹបបង្វឹកហាត់ប្រាណនានាដោយមានឧបករណ៍ទំនើបៗ ក៏ដូចជាមានគ្រូសម្រាប់បង្រៀនអំពីក្បាច់ហាត់ផ្សេងៗតាមវិធីស្ដង់ដារបស់ពួកគេ។

យ៉ាងណាមិញ នៅក្នុងកាលៈទេសៈនេះ ដោយមានការរីករាលដាលជាខ្លាំងនូវជំងឺកូវីដ-១៩ ដោយតម្រូវឲ្យប្រជាជនស្ថិតនៅតែក្នុងផ្ទះ ដូច្នេះអ្នករាល់គ្នា ប្រាកដជាមិនអាចចេញទៅហាត់ប្រាណនៅតាមក្លឹបដូចសព្វដងនោះទេ ប៉ុន្តែប្រាកដណាស់បើទោះបីជាអ្នកទាំងអស់គ្នាមិនអាចចេញទៅហាត់ប្រាណនៅខាងក្រៅដូចមុន ក៏ប៉ុន្តែអ្នកទាំងអស់គ្នាអាចមកសាកល្បង វិធីប៉ុន្មានរបៀបនេះខាងក្រោមនេះ ទោះជានៅផ្ទះក៏ទទួលបានសុខភាពល្អ ផងដែរ។

ទី១. លំហាត់ប្រាណដោយការដើរ 

រូបតំណាង
រូបតំណាង

ការធ្វើលំហាត់ប្រាណដើរនេះ អ្នកអាចដើរជុំវិញផ្ទះ អ្នកអាចដើរតាមសួននៅក្បែរផ្ទះ អ្នកអាចដើរឡើងតាមកាំជណ្តើរ វាជួយសម្រកទម្ងន់ និងប្រព័ន្ធរាងកាយកាន់តែរឹងមាំ។ អ្នកចាំបាច់ទិញឧបករណ៍ហាត់ប្រាណថ្លៃ ៗ ហើយអ្នកមិនចាំបាច់រកពេលវេលាល្អបំផុតនោះទេ។ ការដើរនេះ ក៏មានអត្ថប្រយោជន៍សុខភាពបានច្រើន។មនុស្សយើងភាគច្រើនមានរាងកាយធាត់ ដោយសារសម័យកូវីដ ១៩ មានការឆ្លងច្រើន យើងនៅក្នុងផ្ទះ និងចេញខាងក្រៅបានតិចតួច យើងអាចធ្វើលំហាត់ប្រាណដើរនេះឱ្យច្រើន ដើម្បីដុតជាតិខ្លាញ់។ ការដើរក្នុងល្បឿនមធ្យមរយៈពេល ១០-២០ នាទី វាមានជះឥទ្ធិពលដល់ការបំបែកជាតិខ្លាញ់ក្នុងខ្លួនបានល្អ។

ទី២.រត់នៅមួយកន្លែង

រូបតំណាង
រូបតំណាង

ការហាត់ប្រាណបែបរត់តិចនៅជុំវិញផ្ទះ ជាលំហាត់ប្រាណជួយដំណើរបេះដូងដ៏ពេញនិយម។ ហើយបើអ្នកចង់ហាត់ប្រាណស្រួលនៅក្នុងផ្ទះ ការរត់តិចនេះ វាអាចបង្កើនអាំងតង់ស៊ីតេដោយលើកជង្គង់បានល្អពេលកំពុងរត់(សន្លាក់រឹងមាំ)។ ពេលអ្នករត់នេះ វាបានបញ្ចេញអ័រម៉ូនពីផ្នែកមួយនៃខួរក្បាល ដើម្បីជួយសម្រួលផ្លូវចិត្ត និងកាត់បន្ថយស្រ្តេស។

ទី៣.ការលោត

រូបតំណាង
រូបតំណាង

សូមអ្នកលោតចុះ លោតឡើង ពីព្រោះវាជួយសុខភាពអ្នកច្រើនផ្នែកដូចជាកាត់បន្ថយស្រ្តេស និងសម្រកគីឡូ...។ ហើយវាមិនត្រូវការកន្លែងទំនេរច្រើនទេ អ្នកអាចហាត់លោតនៅផ្ទះក៏បាន ហើយអ្នកអាចធ្វើបានគ្រប់ទីកន្លែង និងគ្រប់ពេលដែលអ្នកចង់ធ្វើ។ ហើយការលោតនេះ ជួយដល់ការរំលាយអាហារឱ្យដំណើរការល្អជាងមុនផងដែរ។

ទី៤.លំហាត់ប្រាណយូហ្កា

រូបតំណាង
រូបតំណាង

លំហាត់ប្រាណយូហ្គានេះ ជួយដល់សុខភាព និងផ្លូវចិត្តបានល្អ។ ការហាត់ប្រាណយូហ្គានេះ ជួយដោះស្រាយបញ្ហាជំងឺសន្លាក់ និងការការពារឆ្អឹងបានល្អ។ វាជួយភាពបត់បែន និងបង្កឱ្យសាច់ដុំរបស់អ្នកលាតសន្ធឹង និងបង្កើនចលនារាងកាយរបស់អ្នក។ ដោយមានការអនុវត្តជាទៀងទាត់ លំហាត់នេះនឹងបង្កើនភាពបត់បែនសរសៃឈាមបានល្អ។ មានដូចរូបខាងលើ៕

Heng Sivchean
S.C

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T