រដ្ឋបាលខេត្តកំពង់ចាម បន្តរកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន បីនាក់បន្ថែមទៀត និង កំពុងស្រាវជ្រាវរកអ្នកពាក់ព័ន្ធ

//s9.kh1.co/64/648081c7b993183b7201436cdb1e36586fd92f85.jpg
សង្គម

 ២៣-មេសា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

យោងតាមសេចក្តីប្រកាសរបស់រដ្ឋបាលខេត្តកំពង់ចាម បានឱ្យដឹងថា រដ្ឋបាល​បន្តរកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន បីនាក់បន្ថែមទៀត

ខេត្តកំពង់ចាម៖ យោងតាមសេចក្តីប្រកាសរបស់រដ្ឋបាលខេត្តកំពង់ចាម បានឱ្យដឹងថា រដ្ឋបាលបានរកឃើញករណីអ្នកវិជ្ជមានកូវីដ១៩ ចំនួន ៣នាក់បន្ថែមទៀត ដែលបានប៉ះពាល់ជាមួយអ្នកជំងឺកូវីដ១៩ ឈ្មោះ ហួរ ហ៊ារ (២នាក់) និង ករណីប៉ះពាល់នឹងអ្នកជំងឺនៅរាជធានីភ្នំពេញ​(០១នាក់) ក្នុងនោះ មានដូចជា៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១. ឈ្មោះ ឃាង សុខអេង ភេទប្រុស អាយុ ២៥ឆ្នាំ រស់នៅភូមិកំផ្លាក់ ឃុំបារាយណ៍ ស្រុកស្រីសន្ធរ

២. ឈ្មោះ ម៉ិច ណុន ភេទស្រី អាយុ៥៣ឆ្នាំ ត្រូវជាម្តាយអ្នកជំងឺកូវីដ១៩ ឈ្មោះ ហួរ ហ៊ា រស់នៅភូមិទ្រា ឃុំស្វាយពោធិ៍ ស្រុកស្រីសន្ធរ។

៣. ឈ្មោះ ជឿន វិចិត្រ ភេទប្រុស អាយុ ២៦ឆ្នាំ ត្រូវជាប្អូនថ្លៃ អ្នកជំងឺកូវីដ១៩ ឈ្មោះ ហួរ ហ៊ា រស់នៅភូមិទ្រា ឃុំស្វាយពោធិ៍ ស្រុកស្រីសន្ធរ។

ជាមួយគ្នានោះដែរ នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១នេះ ក្រោយពីបានទទួលលទ្ធផលបញ្ជាក់ពីវិទ្យាស្ថានសុខភាពសាធារណៈពីករណីវិជ្ជមានកូវីដ១៩ លើអ្នកជំងឺទាំង០៣នាក់ រដ្ឋបាលខេត្តកំពង់ចាម ក៏បានចាត់ឱ្យមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត បញ្ជូនអ្នកជំងឺពីមណ្ឌលចត្តាឡីស័ករបស់រដ្ឋបាលខេត្ត មកសម្រាកព្យាបាលនៅមន្ទីរខេត្តកំពង់ចាម និង បន្តស្រាវជ្រាវរកអ្នកដែលប៉ះពាល់ដោយផ្ទាល់ និង​ដោយប្រយោលនឹងករណីនេះបន្ថែមទៀត។

សូមអានសេចក្តីប្រកាសលម្អិតខាងក្រោម៖

សេចក្តីប្រកាសរបស់រដ្ឋបាលខេត្តកំពង់ចាម
សេចក្តីប្រកាសរបស់រដ្ឋបាលខេត្តកំពង់ចាម
សេចក្តីប្រកាសរបស់រដ្ឋបាលខេត្តកំពង់ចាម
សេចក្តីប្រកាសរបស់រដ្ឋបាលខេត្តកំពង់ចាម
Keo Sieklin
S.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T