អាជ្ញាធរខេត្តមណ្ឌលគីរី ប្រកាសរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ជាលើកដំបូង ចំនួន ០១នាក់

//s9.kh1.co/23/2390205c373f654c25e280d267b54c4331bbf21b.jpg
សង្គម

 ២៣-មេសា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

អាជ្ញាធរខេត្តមណ្ឌលគីរី ប្រកាសរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ជាលើកដំបូង ចំនួន ០១នាក់ រស់នៅភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្

មណ្ឌលគិរី៖ យោងតាមសេចក្ដីជូនដំណឹងរបស់ អាជ្ញាធរខេត្តមណ្ឌលគីរី ​បានឱ្យដឹងថា អាជ្ញាធរខេត្ត ប្រកាសរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ជាលើកដំបូង ចំនួន ១នាក់ នៅយប់ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ លើឈ្មោះ គិន សម្ភ័ស ភេទស្រី អាយុ ៥១ឆ្នាំ រស់នៅភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះ រដ្ឋបាលខេត្តមណ្ឌលគិរី បានធ្វើការអំពាវនាវដល់សាធារណជន ជាពិសេសបងប្អូនប្រជាពលរដ្ឋក្នុងក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរីដែលបានពាក់ព័ន្ធដោយផ្ទាល់ សូមរួសរាន់មកជួបជាមួយក្រុមគ្រូពេទ្យ ដើម្បីយកវត្ថុសំណាកទៅពិនិត្យ ត្រូវធ្វើចត្តាឡីស័ក និងអ្នកប៉ះពាល់ដោយប្រយោលត្រូវធ្វើចត្តាឡីស័កតាមផ្ទះក្នុងក្រុមគ្រួសាររៀងៗខ្លួន មិនត្រូវពាក់ព័ន្ធ ប៉ះពាល់ជាមួយអ្នកដទៃជាដាច់ខាត៕

សូមអានសេចក្ដីលម្អិតរបស់រដ្ឋបាលខេត្តមណ្ឌលគីរីខាងក្រោម៖

លិខិតជូនដំណឹង
លិខិតជូនដំណឹង
Kong Ork Phearum
គង់ អោកភារម្យ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T