ប្រពៃណាស់! លោកឧកញ៉ាឡេង ណាវ៉ាត់ត្រា លើកដៃសំពះសុំការអធ្យាស្រ័យពីសប្បុរជន ដែលបញ្ជាទិញអង្ករក្នុងចំនួនច្រើន ព្រោះតែ...

//s9.kh1.co/03/03c5296ad586bd34ef6d1466f704ecd576c83e3e.jpg
សង្គម

 ២២-មេសា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

លោកឧកញ៉ាឡេង ណាវ៉ាត់ត្រាលើកដៃសំពះសុំការអធ្យាស្រ័យពីសប្បុរជនដែលបញ្ជាទិញអង្ករក្នុងចំនួនច្រើន ព្រោះតែប្រជាជនមានតម្រូវការច្រើនជាង

ភ្នំពេញ: ថ្មីៗនេះ កំឡុងពេលដែលប្រជាជននៅក្នុងក្រុងភ្នំពេញកំពុងតែជួបប្រទះនឹងការលំបាក ក្នុងកំឡុងពេលនៃការបិទខ្ទប់ដោយសារតែជំងឺកូវីដ១៩ លោកឧកញ៉ា ចិត្តធម៌ ឡេងណាវ៉ាត់ត្រា បានសម្រេចលក់អង្ករព្រមទាំងត្រីខក្នុងតម្លៃថោកដើម្បីអាចជួយសម្រួលបន្ទុកខ្លះៗដល់ប្រជាពលរដ្ឋដែលកំពុងជួបការលំបាក និងកំពុងមានតម្រូវការចំបាច់ខាងស្បៀងអាហារ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប៉ុន្តែយ៉ាងណាមិញ កាលពីពេលថ្មីៗនេះ លោកឧកញ៉ា ឡេងណាវ៉ាត់ត្រា យោងតាមគណនីហ្វេសប៊ុករបស់លោកបានបង្ហោះដោយបានធ្វើការសុំទោសដល់សប្បុរសជនដែលមានបំណងបញ្ជាទិញអង្ករក្នុងកម្រិតច្រើនយ៉ាងដូច្នេះថា÷

លោកឧកញ៉ាឡេងណាវ៉ាត់ត្រា
លោកឧកញ៉ាឡេងណាវ៉ាត់ត្រា

សុំសំពះអភ័យទោសទៅដល់ពុកម៉ែបងប្អូន ក្នុងការបញ្ជាទិញអង្ករ ចំនួនច្រើនដើម្បីធ្វើការងារមនុស្សធម៌ផ្សេងៗ ក្រុមការងារមិនអាចលក់ជូនបានទេ។🙏🙏 ក្រុមការងារមានការលំបាក មកដល់ពេលនេះយើងបានបង្កើតការដឹកជញ្ជូនចំនួនឃ្លាំង ៤គោលដៅទៅហើយ។ យើងខ្ញុំអាចលក់បានតែប្រជាជនតិចតាមខ្នងផ្ទះតាមគ្រួសារយកទៅហូបជាក់ស្ដែងដែលមានកាខ្វះខាតបុណ្ណោះ🙏🙏🙏ព្រោះក្រុមកាងារអាចដឹកចេញមួយថ្ងៃបានត្រឹមតែ ១០០ ទៅ២០០ តោនទេ គឺមមាញឹកពេកទៅហើយ។បុគ្គលិកយើងប្រថុយ និងធ្វើការដោយប្រយ័ត្នប្រយែងបំផុតក្នុងការការពារសុវត្ថិភាពនៃជំងឺឆ្លង ។ខ្ញុំបាទដឹងថាបងៗនិងក្រុមការងារគ្រប់ជាន់ថ្នាក់ប្រហែលជាអន់ចិត្តនឹងខ្ញុំហើយឲ្យខ្ញុំសុំទោសផង🙏🙏🙏

លោកឧកញ៉ា ឡេងណាវ៉ាត់ត្រា

សូមរំលឹកផងដែរដើម្បីជួយសម្រួលដល់បញ្ហាជីវភាពរបស់ប្រជាពលរដ្ឋដែលជួបការលំបាក លោកឧកញ៉ាចិត្តបុណ្យឡេងណាវ៉ាត់ត្រាបានចូលរួមចំណែកក្នុងការលក់អង្ករជូនដល់ប្រជាពលរដ្ឋក្នុងតម្លៃត្រឹមតែ៧៦០០០រៀលក្នុង១បាវ៥០គីឡូក្រាម ដែលទទួលបានការសាទរយ៉ាងខ្លាំងពីសំណាក់ប្រជាជនទូទៅ៕

លោកឧកញ៉ាឡេងណាវ៉ាត់ត្រា
លោកឧកញ៉ាឡេងណាវ៉ាត់ត្រា
ត្រីខ
ត្រីខ
សកម្មភាពដឹកអង្ករ
សកម្មភាពដឹកអង្ករ
លោកឧកញ៉ាឡេង ណាវ៉ាត់ត្រា
លោកឧកញ៉ាឡេង ណាវ៉ាត់ត្រា
Sun Vannak
V.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T