មន្ត្រីរដ្ឋសភាម្នាក់ វិជ្ជមានកូវីដ១៩

//s9.kh1.co/30/30290cfc73bccfae6b29c1c02e117b0bd38f76dc.jpg
សង្គម

 ២២-មេសា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

យោងតាមការជូនដំណឹងរបស់អគ្គលេខាដ្ឋាននៃរដ្ឋសភា បានឱ្យដឹងថា​​ ក្រសួងសុខាភិបាល រកឃើញមន្ត្រីរដ្ឋសភាម្នាក់ វិជ្ជមានកូវីដ១៩

 រាជធានីភ្នំពេញ៖ យោងតាមការជូនដំណឹងរបស់អគ្គលេខាដ្ឋាននៃរដ្ឋសភា បានឱ្យដឹងថា​ ក្រសួងសុខាភិបាលបានរកឃើញ អ្នកវិជ្ជមានកូវីដ១៩ ម្នាក់ឈ្មោះ តាំង សាម៉ុន ភេទប្រុស អាយុ ៤៥ឆ្នាំ ជាមន្ត្រីនាយកដ្ឋានពិធីការ នៃអគ្គលេខាធិការដ្ឋានរដ្ឋសភា ដែលមានអាសយដ្ឋានបច្ចុប្បន្ន ផ្ទះលេខ២២៩B ផ្លូវលេខ៤៨ ភូមិឬស្សី១ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ត្រូវបានរកឃើញវិជ្ជមានកូវីដ១៩ នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១នេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះដែរ មន្ត្រីរូបនេះ ក៏បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដូសទី១ រួចហើយ កាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០២១ នៅវិមានរដ្ឋសភា។

ហេតុដូចនេះ អគ្គលេខាដ្ឋានរដ្ឋសភា បានអំពាវនាវដល់អ្នកពាក់ព័ន្ធជាមួយអ្នកជំងឺ ទៅធ្វើតេស្តរកវីរុសកូវីដ១៩ និង ដាក់ខ្លួនដាច់ដោយឡែក១៤ ថ្ងៃ និង បន្តអនុវត្តវិធានការក្រសួងសុខាភិបាល ៣កុំនិង ៣ការពារ របស់សម្តេចអគ្គមហាសេនាបេតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា៕

សូមអានសេចក្តីជូនដំណឹងលម្អិតខាងក្រោម៖

https://s9.kh1.co/__image/w=650,h=920,q=100/60/608225fcab5aed5e8da1c6ee5a572cbd4dc281ac.jpg
Keo Sieklin
S.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T