រដ្ឋបាលខេត្តកំពង់ចាម ប្រកាសរកឃើញករណីវិជ្ជមានកូវីដ-១៩ម្នាក់ អ្នកធ្លាប់ប៉ះពាល់ សូមជូនដំណឹងទៅអាជ្ញាធរមូលដ្ឋានជាបន្ទាន់

//s9.kh1.co/98/98fdf0a6e65ab16a8b3f31b1fd21ca5dde22d4cd.jpg
សង្គម

 ២២-មេសា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

​រដ្ឋបាលខេត្តកំពង់ចាម បានប្រកាសរកឃើញអ្នកវិជ្ជមានកូវីឌ១៩ម្នាក់ ទៅលើបុរសជនជាតិខ្មែរ ឈ្មោះ ថេង កុសល អាយុ ២៧ឆ្នាំ នៅភូមិថ្មី(ខ) ឃុំរកាគយ ស្រុកកងមាស ខេត្តកំពង់ចាម

កំពង់ចាម៖ នៅថ្ងៃទី ២២ ខែមេសានេះ ​រដ្ឋបាលខេត្តកំពង់ចាម បានប្រកាសរកឃើញអ្នកវិជ្ជមានកូវីដ១៩ម្នាក់ ទៅលើបុរសជនជាតិខ្មែរ ឈ្មោះ ថេង កុសល អាយុ ២៧ឆ្នាំ នៅភូមិថ្មី(ខ) ឃុំរកាគយ ស្រុកកងមាស ខេត្តកំពង់ចាម។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នៅថ្ងៃទី ២២ ខែមេសា ឆ្នាំ២០២១ រដ្ឋបាលខេត្ត បានទទួលលទ្ធផលបញ្ជាក់ពីវិទ្យាស្ថានសុខភាពសាធារណៈពីករណីវិជ្ជមានកូវីដ១៩ លើអ្នកជំងឺកូវីដ១៩ រូបនេះ ហើយបានចាត់ឱ្យមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត បានបញ្ជូនអ្នកជំងឺ ពីមណ្ឌលចត្តាឡីស័ក មកសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តកំពង់ចាម។ យ៉ាងណាមិញ បច្ចុប្បន្ននេះ រដ្ឋបាលខេត្តកំពង់ចាម កំពុងបន្ដស្វែងរកទីតាំង និងអ្នកប៉ះពាល់ជាមួយអ្នកជំងឺខាងលើបន្ថែមទៀត និងសូមអំពាវនាវអញអ្នកដែលពាក់ព័ន្ធនឹងបុរសរូបនេះ សូមទៅពិនិត្យសុខភាព និងយកសំណាក់នៅមន្ទីរពេទ្យបង្អែកដែលស្ថិតនៅជិតផ្ទះ ឬត្រូវរាយការណ៍ជូនអាជ្ញាធមូលដ្ឋានជាបន្ទាន់៕

សូមអានសេចក្ដីលម្អិតរបស់រដ្ឋបាលខេត្តកំពង់ចាមខាងក្រោម៖

លិខិតជូនដំណឹង
លិខិតជូនដំណឹង
https://s9.kh1.co/__image/w=650,h=921,q=100/1b/1b865f77e5cc1070c825dbe209e71da0982ed58f.jpg
Kong Ork Phearum
គង់ អោកភារម្យ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T