ទើបតែចាក់បញ្ចាំងភាគបញ្ចប់ម្សិលមិញ រឿង «Wanthong» បានជាប់ចំណាត់ថ្នាក់លេខ១ សម្រាប់ប៉ុស្តិ៍ ONE 31

//s9.kh1.co/ba/ba24bfe69ca013661b58b65242af3e2276090d6e.png
តារា & កម្សាន្ដ

 ២២-មេសា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

ទើបតែចាក់បញ្ចាំងភាគបញ្ចប់ម្សិលមិញ រឿង "Wanthong" បានជាប់ចំណាត់ថ្នាក់លេខ១ សម្រាប់ ONE 31

ភ្នំពេញ៖ បន្ទាប់ពីបានចាក់បញ្ចាំងអស់រយៈពេលជាង១ ខែនេះ រឿង «Wanthong» បានចាក់ផ្សាយភាគបញ្ចប់របស់ខ្លួនកាលពីម្សិល ក៏ប៉ុន្ដែមានអ្នកលេងបណ្ដាញសង្គមជាច្រើននៅតែបន្ដមានការជជែកអំពីរឿងមួយនេះនៅឡើយទេ។ នៅក្នុងនោះ រឿងមួយនេះ បានក្លាយជារឿងជាប់ចំណាត់លេខ១ ជារឿងដែលមានអ្នកទស្សនាច្រើនជាងគេនៅក្នុងប្រវត្ដិសាស្រ្ដនៃរឿងរបស់ ONE 31 ផងដែរ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មួយវិញទៀត រឿង Wanthong ក៏បានក្លាយជា Trend មួយនៅលើបណ្ដាញសង្គម Twitter ដែលមានអ្នកប្រើប្រាស់បណ្ដាញសង្គមនេះជាច្រើនបានធ្វើការជជែកពីភាពអស្ចារ្យនៃការសម្ដែង ក៏ដូចជាសាច់រឿងផងដែរ។ ជាពិសេសនោះ គឺពួកគេម្នាក់ៗបានលើកឡើងអំពីការសម្ដែងដ៏អស្ចារ្យរបស់តួអង្គនៅក្នុងរឿង ជាពិសេសគឺ Mai Davika តែម្ដង។ 

គួរបញ្ជាក់ផងដែរថា​ រឿង Wanthong ជាប្រភេទរឿងភាគបុរាណថ្មីមួយ ដែលបានបង្ហាញពីទំនាក់ទំនងស្នេហារបស់ស្រ្ដីម្នាក់ ដែលមានស្វាមីពីរ។ នៅទីបញ្ចប់ នាងត្រូវបានគេកាត់ទោសប្រហារជីវិត ដែលបានធ្វើឲ្យអ្នកមើលមិនតិចទេស្រក់ទឹកភ្នែកដោយមិនដឹងខ្លួន។ នៅក្នុងនោះ ក៏មានតារាសម្ដែងជាច្រើនរូបសុទ្ធតែជាតារាល្បីៗនិងឆ្នើមផងដែរ៕ 

សូមទស្សនារូបភាពខាងក្រោម៖

រឿង «Wanthong» 
រឿង «Wanthong» 
រឿង «Wanthong» 
រឿង «Wanthong» 
Sok Chanraksmey
Chan Raksmey (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T