បុរសទាំងពីរនេះ ចេញមុខសុំទោស ជាសាធារណៈ ក្រោយត្រូវសមត្ថកិច្ច អនុវត្តវិធានការ ក្តៅគគុកទាំងនេះ(មានវីដេអូ)

//s9.kh1.co/f3/f393f77261fe350402571b9cbe876e26baed68a3.jpg
សង្គម

 ២២-មេសា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

ចេញសំុទោស ក្រោយ ត្រូវសមត្ថកិច្ចកោះហៅទៅណែនាំ និងផាកពិន័យជា ទឹកប្រាក់ម្នាក់ ៥លានរៀល ព្រោះល្មើសនឹងវិធានការរដ្ឋបាល

រាជធានីភ្នំពេញ ៖ កាលពីថ្ងៃទី ១១ មេសា ២០២១ បុរស២នាក់ បានបង្ហោះវីដេអូ សេពគ្រឿងស្រវឹង ស្របពេលកំពុងបើកបរ ត្រូវបានសមត្ថកិច្ចកំណត់អត្តសញ្ញាណបាន ដែលម្នាក់មានឈ្មោះថា ហួ ធឹម ភេទប្រុស ជាបុគ្គលិកក្រុមហ៊ុន អចលទ្រព្យ ជាអ្នកបើកបរ និងម្នាក់ទៀតមានឈ្មោះថា  ពិន នាត មុខរបរនៅផ្ទះ ជាអ្នករួមដំណើរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទន្ទឹមនឹងនេះ អ្នកទាំងពីរ ត្រូវបាន សមត្ថកិច្ចផែនការងារសន្តិសុខ​នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំេពេញ កោះហៅឲ្យចូលបំភ្លឺ ចុះកិច្ចសន្យា ណែនាំអប់រំ ព្រមទាំង ផាកពិន័យ ម្នាក់៥លានរៀល ថែមទៀត កាលពីល្ងាច ថ្ងៃទី ២១ មេសា ២០២១ ពីបទ ប្រឆាំងនឹងច្បាប់កូវីដ១៩(មិនគោរពវិធានការរដ្ឋបាល) ក្នុងមាត្រទី១០ មិនតែប៉ុណ្ណោះ អ្នកទាំងពីរ បានបង្ហោះវីដេអូសុំទោស ជាសាធារណៈ ដល់បងប្អូនមហាជន ឲ្យបានជ្រាបថា​ ខ្លួនពិតជា បានទទួលស្គាល់កំហុសរបស់ខ្លួន ពិតប្រាកដមែន។

គួរបញ្ជាក់ថា មាត្រាទី១០​ នៃច្បាប់ប្រឆាំងការឆ្លងរាលវីរុសកូវីដ១៩​ ( បទមិនគោរពវិធានការរដ្ឋបាល​ ) ដែលត្រូវផ្តន្ទាទោសជាពិន័យអន្តរការណ៍ពី​ ១លាន​ ទៅ​ ៥លានរៀល៕

ប្រភព ៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
Hong Sovanmonyneat
N.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T