ក្រោយឈ្នះ Aston Villa យប់មិញ លោកគ្រូ Pep ថាកូនក្រុមម្នាក់នេះជាតួឯកសំខាន់

//s9.kh1.co/bd/bd5acaa0bca624a1c2c2a00702c81cfa5a7ef8a9.jpeg
កីទ្បា

 ២២-មេសា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

លោកគ្រូ Pep សរសើរកូនក្រុមម្នាក់ក្រោយឈ្នះ Aston Villa ២ ទល់នឹង ១ យប់មិញ

អង់គ្លេស៖ លោកគ្រូបង្វឹក Pep Guardiola បានកោតសរសើរក៏ដូចជានិយាយពីឥទ្ធិពលរបស់ខ្សែបម្រើ Phil Foden បន្ទាប់ពីកីឡាករវ័យក្មេងរូបនេះរកបាន១គ្រាប់រួមចំណែកជួយឲ្យក្រុមយកឈ្នះ Aston Villa ២ ទល់នឹង១ ដែលជាការប្រកួតក្នុងក្របខណ្ឌ Premier League ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Man City ក្នុងការប្រកួតទល់នឹង Aston Villa
កីឡាករ Man City ក្នុងការប្រកួតទល់នឹង Aston Villa
ខ្សែបម្រើ Phil Foden 
ខ្សែបម្រើ Phil Foden 

២គ្រាប់របស់ Man City រកបានដោយខ្សែបម្រើ Phil Foden បើកឆាកនៅនាទីទី២២ និង Rodri ថែមមួយគ្រាប់ទៀតនៅនាទីទី៤០ បើទោះបីជា John McGinn របស់ខាង Aston Villa បើកការនាំមុខ ដោយស៊ុតបញ្ចូលទីនៅនាទីទី១ ក៏ដោយ។

John McGinn ស៊ុតបញ្ចូលទី
John McGinn ស៊ុតបញ្ចូលទី
Phil Foden ស៊ុតបញ្ចូលទី
Phil Foden ស៊ុតបញ្ចូលទី
Rodri តែតបញ្ចូលទី
Rodri តែតបញ្ចូលទី

ក្នុងការប្រកួតនេះដែរ ខាងក្រុមទាំងពីរសុទ្ធតែលេងដោយកីឡាករ១០នាក់ ក្រោយលោកអាជ្ញាកណ្ដាលបណ្ដេញ John Stones នៅនាទីទី៤៤ ក្រោយព្យាយាមប្រទាញប្រទង់ Ramsey និង Matty Cash ក៏ទទួលបានកាតក្រហមនៅនាទីទី៥៧ដែរ។

ខ្សែការពារ John Stones
ខ្សែការពារ John Stones
ខ្សែការពារ Matty Cash 
ខ្សែការពារ Matty Cash 

យ៉ាងណាមិញ ឥទ្ធិពលរបស់ Foden នៅក្នុងការប្រកួតនេះបានធ្វើឲ្យ Manchester City កាន់តែមានទំនុកចិត្ត ដោយនៅរដូវកាលនេះគេរកបាន១៤គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុម៩គ្រាប់ទៀត នាំឲ្យលោកគ្រូបង្វឹក Pep Guardiola ទទួលស្គាល់ថា Foden បានក្លាយជាកីឡាករស្នូលមួយរូបប្រចាំក្រុមហើយ។

ខ្សែបម្រើ Phil Foden
ខ្សែបម្រើ Phil Foden

លោកគ្រូបានថ្លែងប្រាប់ Sky Sports ថា៖

ក្មេងម្នាក់នេះ(Phil Foden) កំពុងរៀនអភិវឌ្ឍខ្លួនឯងបានល្អណាស់។ គេបានជះឥទ្ធិពលដ៏ធំនៅក្នុងការប្រកួតនេះ គេបានក្លាយជាកីឡាករស្នូលម្នាក់។vឥលូវនេះ Phil គឺជាកីឡាករសំខាន់របស់យើងហើយ។ ឥទ្ធិពលរបស់គេចំពោះក្រុមក្នុងការប្រកួតបីចុងក្រោយនេះពិតជាសំខាន់ គេអាចលេងបានច្រើនតំបន់ មិនថានៅក្នុងប្រអប់គ្រោះថ្នាក់ក៏ដោយ គេពិតជាខិតខំប្រឹងប្រែងខ្លាំងណាស់។

លោកគ្រូបង្វឹក Pep Guardiola 
លោកគ្រូបង្វឹក Pep Guardiola
លោកគ្រូបង្វឹក Pep Guardiola

ប្រភពmetro

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T