អាជ្ញាធរខេត្តសៀមរាប សម្រេចបន្តអនុវត្តវិធានការរដ្ឋបាលជាបណ្ដោះអាសន្ន រយៈពេល ១៤ថ្ងៃទៀត ដើម្បីទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩

//s9.kh1.co/31/31e634ebdad525398c26e3394728d441a7eaa07f.jpg
សង្គម

 ២១-មេសា-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

អាជ្ញាធរខេត្តសៀមរាប សម្រេចបន្តអនុវត្តវិធានការរដ្ឋបាលជាបណ្ដោះអាសន្នរយៈពេល ១៤ថ្ងៃ ចាប់ពីថ្ងៃទី ២៤ ខែមេសា ដល់ថ្ងៃទី ០៧ ខែឧសភា ឆ្នាំ២០២១ ដើម្បីជួយទប់ស្កាត់ការឆ្លងរាលដាលនៃវីរុសកូវីដ១៩ ក្នុងភូមិសាស្ត្រខេត្តសៀមរាប

សៀមរាប៖ យោងតាមសេចក្ដីជូនដំណឹងរបស់ អាជ្ញាធរខេត្តសៀមរាប នៅរសៀលថ្ងៃទី ២១ ខែមេសា ឆ្នាំ២០២១ បានឱ្យដឹងថា រដ្ឋបាលខេត្តសម្រេចបន្តអនុវត្តវិធានការរដ្ឋបាលជាបណ្ដោះអាសន្នរយៈពេល ១៤ថ្ងៃ បន្ដរហូតដល់ថ្ងៃទី ០៧ ខែឧសភា ឆ្នាំ២០២១។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សូមបញ្ជាក់ផងដែរថា រដ្ឋបាលខេត្តបានអនុវត្តវិធានការរដ្ឋបាលជាបណ្ដោះអាសន្នដោយមានថិរវេលាអនុវត្តរយៈពេល គិតចាប់ពីថ្ងៃទី១០ ខែមេសា ដល់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ម្តងរួចមកហើយ ប៉ុន្តែដោយស្ថានភាពនៅពុំទាន់ធូរស្រាលនៅឡើយ ដូចនេះរដ្ឋបាលខេត្ដ បានបន្តអនុវត្តវិធានការរដ្ឋបាលជាបណ្ដោះអាសន្នបន្តទៀត ដើម្បីជួយទប់ស្កាត់ការឆ្លងរាលដាលនៃវីរុសកូវីដ១៩ ក្នុងភូមិសាស្ត្រខេត្តសៀមរាប៕

សូមអានសេចក្ដីលម្អិតរបស់រដ្ឋបាលខេត្តសៀមរាបខាងក្រោម៖

លិខិតជូនដំណឹង
លិខិតជូនដំណឹង
លិខិតជូនដំណឹង
លិខិតជូនដំណឹង
Kong Ork Phearum
គង់ អោកភារម្យ

អត្ថបទទាក់ទង

//s9.kh1.co/c0/c045729e3ca3851698305e785950221698fe55ba.png

ខេត្តកំពង់ចាម ទទួលភ្ញៀវមកលេងកំសាន្ត ប្រមាណ ៥.៣លាននាក់ ក្លាយជាខេត្តមាន អ្នកលេងកម្សាន្ត ច្រើនជាងគេទូទាំងប្រទេស ក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ រយៈពេល៤ថ្ងៃ

 ១៨-មេសា-២០២៤ 
 ១១ព្រឹក · ២១ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T