គ្រូចង់បានណាស់! Tuchel ប្រាប់ឲ្យថ្នាក់លើរបស់ Chelsea ឲ្យតាមយកកីឡាករ Real Madrid ម្នាក់នេះ

//s9.kh1.co/f5/f5624dd98f8a34b852d84a08a286032c15850532.jpg
កីទ្បា

 ២១-មេសា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

Tuchel ចង់ឲ្យ Chelsea នាំយកខ្សែការពារម្នាក់របស់ Real Madrid

អង់គ្លេស៖ យោងតាមការរាយការណ៍ លោកគ្រូបង្វឹក Thomas Tuchel បានស្នើសុំឲ្យថ្នាក់លើរបស់ក្លិបតោខៀវ Chelsea ទិញយក ខ្សែការពារ Raphael Varane ពីក្លិប Real Madrid ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ខ្សែការពារ Raphael Varane<br>
ខ្សែការពារ Raphael Varane

បើទោះបីជាតំបន់ការពាររបស់ Chelsea មើលទៅរឹងមាំដោយបិទមិនឲ្យគូប្រកួតស៊ុតបញ្ចូលទីដល់ទៅ១០ប្រកួតក៏ដោយក៏លោកគ្រូTuchel នៅតែគិតថាត្រូវពង្រឹងតំបន់នេះបន្ថែមទៀតដូច្នេះ Varane គឺជាជម្រើសចម្បងគេដែលលោកគ្រូសម្លឹងឃើញ។

ខ្សែការពារ Raphael Varane
ខ្សែការពារ Raphael Varane

ម្យ៉ាងទៀតកីឡាករសញ្ជាតិបារាំងរូបនេះនឹងផុតកុងត្រាជាមួយក្លិប Real Madrid នៅចុងបញ្ចប់រដូវកាលនេះហើយ ដោយយោងតាមប្រភពមួយបានបង្ហើបថា Varane ចង់ចាកចេញមកស្វែងរកបទពិសោធន៍ថ្មី។

ខ្សែការពារ Raphael Varane
ខ្សែការពារ Raphael Varane

Real Madrid មិនចង់ឲ្យគេចាកចេញដោយគ្មានតម្លៃខ្លួននោះឡើយទើបក្លិបបានដាក់តម្លៃខ្លួនគេត្រឹម ៥១លានផោន(ស្មើនឹងប្រមាណ ៧១.២លានដុល្លារ)ប៉ុន្តែឧបសគ្គរបស់ Chelsea គឺ ក្លិបបិសាចក្រហម Manchester United ក៏ចង់បានកីឡាករវ័យ២៧ឆ្នាំនេះផងដែរ។

ខ្សែការពារ Raphael Varane
ខ្សែការពារ Raphael Varane

យោងតាមសារព័ត៌មាន Bild លោកគ្រូ Tuchel បានស្នើឲ្យ Chelsea ធ្វើអ្វីគ្រប់យ៉ាងដើម្បីទិញយកខ្សែការពាររូបនេះវ៉ាដាច់ Man UTD ឲ្យបាន ខណៈដែលក្លិបរបស់លោកគ្រូត្រូវជួបជាមួយ Real Madrid នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពាន Champions League ។

ខ្សែការពារ Raphael Varane
ខ្សែការពារ Raphael Varane

Raphael Varane សឹងតែផ្ទេរមកចូលរួមជាមួយ Manchester United កាលពីឆ្នាំ២០១១ ទៅហើយបើកុំតែ Real Madrid ទិញយកគេបានមុន ហើយចំណាយពេលជាង ១០ឆ្នាំមកនេះគឺ គេឈ្នះបាន Champions League បាន៤ដង, La Liga បីដង, Copa Del Rey និង Club World Cup ៤ដងហើយគេក៏បានលើកពានបាល់ទាត់ពិភពលោកឆ្នាំ២០១៨ ជាមួយបារាំងផងដែរ៕

ប្រភពmetro

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T