Real Madrid នឹងចូលប្រជែងជាមួយ Man UTD ក្នុងការទិញយកខ្សែការពារកំពុងឡើងកូដម្នាក់តម្លៃ៥០លាន

//s9.kh1.co/0f/0fe2036a01fbebc6bb620a325acc6d9a9dc0d329.jpeg
កីទ្បា

 ២១-មេសា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

Man UTD និង Real Madrid ដណ្ដើមយកខ្សែការពារនៅ La Liga ម្នាក់

អេស្ប៉ាញ៖ ក្លិបអធិរាជស Real Madrid ត្រូវបានគេរាយការណ៍ថានឹងចូលប្រជែងជាមួយក្លិបបិសាចក្រហម Manchester United ក្នុងការទិញយកខ្សែការពារ Jules Kounde ពីក្លិប Sevilla ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ខ្សែការពារ Jules Kounde
ខ្សែការពារ Jules Kounde

កីឡាករសញ្ជាតិបារាំងរូបនេះបានក្លាយជាតារាឆ្នើមម្នាក់ប្រចាំក្រុមទើបក្លិបធំៗនៅអឺរ៉ុបជាច្រើនកំពុងសម្លឹងឃើញសមត្ថភាពរបស់គេ។

ខ្សែការពារ Jules Kounde
ខ្សែការពារ Jules Kounde

យោងតាមសារព័ត៌មាន Don Balon គឺ Real Madrid ចង់ទិញយក Kounde ដើម្បីយកមកជំនួស ខ្សែការពារ Raphael Varane ដែលត្រៀមនឹងចាកចេញពីក្លិប។

ខ្សែការពារ Raphael Varane 
ខ្សែការពារ Raphael Varane 

ប៉ុន្តែ Man UTD ក៏កំពុងដាក់គោលដៅចង់បាន Jules Kounde ដែរដោយកីឡាករវ័យ២២ឆ្នាំរូបនេះមានតម្លៃខ្លួនប្រមាណ ៥០លានផោន(ស្មើនឹងប្រមាណ ៦៩.៧លានដុល្លារ)។

ខ្សែការពារ Jules Kounde
ខ្សែការពារ Jules Kounde

យ៉ាងណាមិញ Man UTD សង្ឃឹមថានឹងអាចទិញយករូបគេ មកចាប់ដៃគូជាមួយ Harry Maguire ព្រោះខ្សែការពារ Victor Lindelof និង Eric Bailly លេងមិនសូវបានល្អនោះឡើយ៕

ខ្សែការពារ Victor Lindelof និង Eric Bailly 
ខ្សែការពារ Victor Lindelof និង Eric Bailly 

ប្រភពcaughtoffside

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T