អីយ៉ាស់! ខ្សែប្រយុទ្ធឆ្នើមរូបនេះកំពុងស្វែងរកផ្ទះថ្មីនៅទីក្រុងម៉ាឌ្រីដបណ្ដើរៗហើយ

//s9.kh1.co/a4/a44a4339b3253afd28c4aa017c606a3e5c84c1cb.jpg
កីទ្បា

 ២១-មេសា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

Mbappe កំពុងស្វែងរកផ្ទះថ្មីនៅទីក្រុងម៉ាឌ្រីដ

បារាំង៖ មកទល់ពេលនេះហើយ ខ្សែប្រយុទ្ធ Kylian Mbappe នៃក្លិប Paris Saint-Germain មិនទាន់បានចុះកុងត្រាថ្មីជាមួយក្លិបនោះឡើយធ្វើឲ្យអនាគតរបស់គេមានភាពស្រពេចស្រពិលដោយកន្លងមកមានពាក្យចចាមអារ៉ាមជាច្រើន បង្ហើបថា Mbappe អាចនឹងចាកចេញពីទឹកដីបារាំងទៅលេងនៅ ក្លិបអធិរាជស Real Madrid ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ខ្សែប្រយុទ្ធ Kylian Mbappe
ខ្សែប្រយុទ្ធ Kylian Mbappe

ហើយថ្មីៗនេះ យោងតាមសារព័ត៌មាន Goal បានឲ្យដឹងថា កីឡាករសញ្ជាតិបារាំងរូបនេះបានចាប់ផ្ដើមស្វែងរកផ្ទះថ្មីនៅឯទីក្រុង ម៉ាឌ្រីដ ប្រទេសអេស្ប៉ាញ បណ្ដើរៗហើយ ដែលមានន័យថាគេអាចនឹងផ្ទេរមកលេងនៅ Real Madrid មែន។

ខ្សែប្រយុទ្ធ Kylian Mbappe
ខ្សែប្រយុទ្ធ Kylian Mbappe

យ៉ាងណាមិញគេមិនទាន់ប្រាកដចិត្តនៅឡើយទេថា កីឡាករវ័យ២២ឆ្នាំរូបនេះនឹងសម្រេចចិត្តបែបណា ខណៈសាមីខ្លួននៅរក្សាភាពស្ងប់ស្ងៀម មិនបានចេញមុខបកស្រាយអ្វីទាំងអស់។

ខ្សែប្រយុទ្ធ Kylian Mbappe
ខ្សែប្រយុទ្ធ Kylian Mbappe

កុងត្រារបស់ Mbappe ជាមួយក្លិប PSG មានសុពុលភាពរហូតដល់ចប់រដូវកាលក្រោយនេះឯណោះដែលគេអាចនៅសល់ពេលគិតគូបន្តទៀត៕

ខ្សែប្រយុទ្ធ Kylian Mbappe
ខ្សែប្រយុទ្ធ Kylian Mbappe

ប្រភពgoal

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T