ខេត្តកំពង់ឆ្នាំង ៖ កាលពីយប់ថ្ងៃទី ១៨ មេសា ២០២១ថ្មីៗនេះ បុរសម្នាក់ឈ្មោះ នូ ចុល ភេទប្រុស អាយុ៥៧ឆ្នាំ រស់នៅ ភូមិព្រះរាមរង្សី ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង បានទទួលមរណភាព តែដោយសារ មានការសង្ស័យ នោះ អាជ្ញាធរ បានយកសំណាកគាត់ កាលពីថ្ងៃព្រឹកថ្ងៃទី ១៩ មេសា ដោយប្រើឧបករណ៍តេស្តរហ័ស លទ្ធផលតេស្តរបស់លោក បានបញ្ជាក់ថា វិជ្ជមានកូវីដ នៅម៉ោង ៤ រសៀលនាថ្ងៃដដែលនោះ នេះបើតាមការបញ្ជាក់របស់ លោក ប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សតែបើក្រឡេកទៅ គ្រួសារនៃសពវិញ បានរៀបចំពិធីបុណ្យតាមប្រពៃណី ដែលមានបងប្អូន កូនចៅបានចូលរួម ខណៈមិនបានដឹងថា គាត់កើតកូវីដឡើយ ហើយសពនេះ បានធ្វើពិធីបូជានៅវត្តមួយកន្លែងរួចរាល់ទៅហើយ មុននឹងលទ្ធផលតេស្តចេញ ដូចនេះ គ្រាន់តែទទួលបានលទ្ធផលតេស្តភ្លាម អាជ្ញាធរកំពង់ឆ្នាំង បានដាក់រថយន្តសង្គ្រោះទៅយក អ្នកពាក់ព័ន្ធ។
គួរបញ្ជាក់ផងដែរថា លទ្ធផលតេស្តបុគ្គលពាកព័ន្ធទាំង ១៨នាក់នេះ បានចេញមកហើយ នៅថ្ងៃទី ២១ មេសានេះ ដែលលទ្ធផលតេស្តលើកទី១ គឺអវិជ្ជមានទាំងអស់ នេះបើតាម យោងតាមការបង្ហោះសាររបស់សារ ឯកឧត្តម ខៀវ កាញ្ញារិទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដែលបាន បញ្ជាក់យ៉ាងដូច្នេះថា ៖
មន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំងសូមគោរពរាយការណ៍ជូនឯកឧត្តមរដ្ឋមន្រ្តីមេត្តាជូនជ្រាបៈ ឯកឧត្តម ប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំងបានអោយដឹងនៅវេលាម៉ោង១០ព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ គ្រូពេទ្យនៃមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំដែលពាក់ព័ន្ធនិងសពកូវីដ១៩នៅភូមិព្រះរាមរង្សី ឃុំជ្រៃបាក់ ស្រុករលាប្អៀរ កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ ចំនួន១៨នាក់បានយកសំណាកធ្វើតេស្តលើកទី១អវិជ្ជមានទាំងអស់។ អាស្រ័យដូចបានគោរពរាយការណ៍ជូនខាងលើសូមឯកឧត្តមមេត្តាជូនជ្រាបជារបាយការណ៍៕
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖


