លោកគ្រូ Tuchel ថាកីឡាករ Chelsea រូបនេះទំនងជាខឹងសម្បាររឿងគាត់មិនសូវដាក់ឲ្យចូលលេង

//s9.kh1.co/c3/c394036e237e942b1455b6f5b3e2f8cdc17b7d2f.jpg
កីទ្បា

 ២១-មេសា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

លោកគ្រូ Tuchel ថាខ្សែប្រយុទ្ធម្នាក់នេះមិនសប្បាយចិត្តនឹងខឹងសម្បារចំពោះលោកគ្រូ

អង់គ្លេស៖ លោកគ្រូបង្វឹក Thomas Tuchel បានបង្ហើបឲ្យដឹងថា ខ្សែប្រយុទ្ធ Tammy Abraham មានអារម្មណ៍មិនសប្បាយចិត្ត និងខឹងសម្បារ ពីស្ថានភាពរបស់គេនៅ Chelsea ដោយសារតែមិនសូវមាននាទីចូលលេង ក្រោយពីលោកគ្រូបានព្រមានគេឲ្យព្យាយាមខិតខំប្រឹងប្រែងបន្តទៀតបើសិនចង់ជាប់ជម្រើស១១នាក់ដំបូង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ខ្សែប្រយុទ្ធ Tammy Abraham
ខ្សែប្រយុទ្ធ Tammy Abraham

កីឡាករវ័យ២៣ឆ្នាំរូបនេះជាសមិទ្ធផលដែលកើតចេញពីថ្នាលបណ្ដុះបណ្ដាលយុវជនរបស់ Chelsea ប៉ុន្តែគេបានអង្គុយកៅអីបម្រុងតាំងពីថ្ងៃទី២០ខែកុម្ភៈមកម៉្លេះ។

ខ្សែប្រយុទ្ធ Tammy Abraham
ខ្សែប្រយុទ្ធ Tammy Abraham

Abraham ក៏បានអវត្តមានក្នុងការប្រកួតសំខាន់ៗក្នុងពាន Premier League, Champions League និង FA Cup ផងដែរ ដែលវាធ្វើឲ្យគេមិនសប្បាយចិត្តទេនិងចង់មាននាទីចូលលេងច្រើនជាងនេះ។

ខ្សែប្រយុទ្ធ Tammy Abraham
ខ្សែប្រយុទ្ធ Tammy Abraham

ដោយឡែក ទាក់ទងនឹងស្ថានភាពរបស់ Tammy Abraham លោកគ្រូបង្វឹកសញ្ជាតិអាល្លឺម៉ង់រូបនេះបានថ្លែងថា៖

អ្នកទាំងអស់ដែលមិនបានចូលលេងតែងតែមានការខ្វល់ខ្វាយ ប៉ុន្តែការសម្រេចចិត្តរបស់ខ្ញុំក៏មិនងាយស្រួលដែរ។ ខ្ញុំអាណិតគេ (Tammy Abraham) ណាស់ ហើយខ្ញុំយល់ថាគេប្រហែលជាមិនសប្បាយចិត្តឬអាចនឹងខឹងរឿងដែលខ្ញុំមិនសូវដាក់ឲ្យគេចូលលេង។ ខ្ញុំសង្ឃឹមថាគេនឹងមិនគិតច្រើន ព្រោះគេដឹងថាគួរតែកុំខ្វល់ខ្វាយពីរឿងនោះច្រើនពេក។ អ្វីដែលគេអាចធ្វើបានគឺតាំងសមាធិនិងជឿជាក់លើខ្លួនឯងព្រោះស្ថានភាពរបស់ខ្សែប្រយុទ្ធវាអាចប្រែប្រួលបានយ៉ាងឆាប់រហ័ស។

លោកគ្រូបង្វឹក Thomas Tuchel
ខ្សែប្រយុទ្ធ Tammy Abraham និង Thomas Tuchel 
ខ្សែប្រយុទ្ធ Tammy Abraham និង Thomas Tuchel 

ប្រភពgoal

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T