ពាក្យតែមួយម៉ាត់ទេតែមានន័យណាស់! Rashford ជាកីឡាករទី២នៅ Man UTD ដែលនិយាយទាក់ទងនឹង Super League បន្ទាប់ពី Bruno

//s9.kh1.co/34/3470f3e63f99a7d18a9672684fb22881fb433677.jpeg
កីទ្បា

 ២១-មេសា-២០២១ ៨ព្រឹក · ៣ ឆ្នាំមុន

Rashford ចេញមុខប្រឆាំងនឹងការបង្កើត Super League

អង់គ្លេស៖ខ្សែប្រយុទ្ធ Marcus Rashford បានក្លាយជាកីឡាករ Manchester United ទី២ហើយដែលបានចេញមុខប្រឆាំងនឹងការបង្កើត European Super League ឡើង បន្ទាប់ពីក្លិបធំៗទាំង៦នៅ Premier League រួមទាំងក្លិបយក្ស៦ទៀតនៅ La Liga និង Serie A បានចូលរួមក្នុងការប្រកួតប្រជែងនៅលីគថ្មីនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ខ្សែប្រយុទ្ធ Marcus Rashford
ខ្សែប្រយុទ្ធ Marcus Rashford
European Super League 
European Super League 

អ្នកគាំទ្រ គ្រូបង្វឹក និងអ្នកវិភាគបាល់ទាត់ជាច្រើនបានបង្ហាញភាពមិនពេញចិត្តនឹងរឿងនេះ ដែលRashford ក៏មិនខុសពីអ្នករាល់គ្នាដែរគឺគេបានបង្ហាញការយល់ឃើញផ្ទាល់ខ្លួនដោយបានបង្ហោះពាក្យសម្ដីមួយប្រយោគរបស់ Sir Matt Busby លើផ្ទាំងដ៏ធំមួយថា៖

បាល់ទាត់គឺគ្មានន័យអ្វីទាំងអស់បើសិនជាគ្មានអ្នកគាំទ្រ។

Rashford បង្ហោះពាក្យរបស់ Sir Boby

Marcus Rashford បានបង្ហោះវាក្នុងគណនីបណ្ដាញសង្គម Twitter ដោយមិននិយាយអ្វីច្រើននោះឡើយដែលជាការបញ្ជាក់ថាគេខ្លួនឯងផ្ទាល់ក៏មិនគាំទ្រនឹងការបង្កើតលីគថ្មីនេះដែរ។

ខ្សែប្រយុទ្ធ Marcus Rashford
ខ្សែប្រយុទ្ធ Marcus Rashford

ឥលូវនេះក្លិបធំៗទាំង៦នៅ Premier League រួមមាន Manchester City, Manchester United, Arsenal, Tottenham Hotspur ,Liverpool និង Arsenal បានប្រកាសដកខ្លួនចេញពី Super League ជាផ្លូវការបន្ទាប់ពី UEFA បានព្រមានហាមឃាត់ក្លិបដែលជាសមាជិក Super League មិនឲ្យចូលលេងនៅ UCL, FIFA, La Liga, Serie A ,Premier League ព្រមទាំងការប្រកួតជម្រើសជាតិផ្សេងៗទៀតផងដែរ៕

ក្លិបទាំង៦ដែលដកខ្លួនចេញពី Super League 
ក្លិបទាំង៦ដែលដកខ្លួនចេញពី Super League 

ប្រភពmetro

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T