ផឹកកាហ្វេធ្វើឲ្យ​ងាយឈឺជុះ ពិតអត់?​

//s9.kh1.co/37/379748dcdcaf02e87e77cf5b8e32ab45984c5684.jpg
យល់ដឹង

 ២០-មេសា-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

គ្នា​យើង​ធ្លាប់​ចាប់​អារម្មណ៍​ទេ​ថា ពេល​ញ៉ាំ អាហារ​ហើយ យើង​ញ៉ាំ​កាហ្វេ​ថែម​មួយ​ពែង​ទៀត ស្រាប់​តែ​មាន​អារម្មណ៍​ឈឺពោះ​ចង់​បត់​ជើង​ធំ?

គ្នា​យើង​ធ្លាប់​ចាប់​អារម្មណ៍​ទេ​ថា ពេល​ញ៉ាំ អាហារ​ហើយ យើង​ញ៉ាំ​កាហ្វេ​ថែម​មួយ​ពែង​ទៀត ស្រាប់​តែ​មាន​អារម្មណ៍​ឈឺពោះ​ចង់​បត់​ជើង​ធំ? បើ​គ្នា​យើង​មាន​អារម្មណ៍​បែប​នេះ គឺ​មិន​ចម្លែក​អ្វី​នោះ​ដែរ ព្រោះ​ថា​មនុស្ស​មួយ​ចំនួន​ផ្សេង​ទៀត​ក៏​ជួប​រឿង​នេះ​ដែរ​។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ការ​សិក្សា​មួយ​ចំនួន​បាន​រក​ឃើញ​ថា​ការ​ផឹក​កាហ្វេ​អាច​ធ្វើឲ្យ​រំលាយ​អាហារ​បាន​ស្រួល​ជាង​មុន និង​ជួយ​ភ្ញោច​ឲ្យ​មាន​ការ​កន្ត្រាក់​សាច់ដុំ​ពោះវៀន អាច​នាំ​ឲ្យ​យើង​ចង់​ទៅ​បន្ទោបង់​។

១. កាហ្វេ​ និង​ការ​ទល់លាមក​

ចុះ​បើ​កាហ្វេ​ជួយ​ដល់​ប្រព័ន្ធ​រំលាយ​អាហារ​បែប​នេះ យើង​អាច​យក​កាហ្វេ​មក​ព្យាបាល​បញ្ហា​ទល់លាមក​បាន​ទេ​។ ថ្វី​បើ​កាហ្វេ​មាន​ប្រយោជន៍​ដល់​ការ​រំលាយអាហារ តែ​អ្នក​ជំនាញ​នៅតែ​មិន​លើក​ទឹក​ចិត្ត​ឲ្យ​គ្នា​យើង​មាន​បញ្ហា​ទល់​លាមក​ជ្រើស​រើស​កាហ្វេ ជា​វិធី​សាស្ត្រ​ព្យាបាល ជាជាង​ជួប​គ្រូពេទ្យ​នោះ​ទេ​។

ការ​សិក្សា​មួយ​ចំនួន​បាន​សន្និដ្ឋាន​ថា​ការ​ផឹក​កាហ្វេ​អាច​មាន​ទំនាក់​ទំនង​នឹង​ការ​កាត់​បន្ថយ​ហានិភ័យ​​ទល់​លាមក​រ៉ាំរ៉ៃ​។ លោក Lauri Wrightបណ្ឌិត​ផ្នែក​សុខភាព​សាធារណៈ និង​ជា​ជំនួយ​ការ​សាស្រ្តាចារ្យ​នៅ​សាកល​វិទ្យាល័យ South Florida សហរដ្ឋអាមេរិក បាន​លើក​ឡើ​ង​ថា​កាហ្វេ​អាច​ធ្វើ​ឲ្យ​មាន​ការ​កន្ត្រាក់​សាច់ដុំ​ក្នុង​ប្រព័ន្ធ​រំលាយ​អាហារ ដែល​អាច​ជួយ​សម្រួល​ដល់​ការ​បន្ទោបង់​។

លោក លើក​ឡើង​ថា កាហ្វេ​ជួយ​ភ្ញោច​សាច់​ដុំ​ក្នុង​ពោះវៀនធំ ដែល​ថា​នេះ​បាន​ជួយ​សម្រួល​ដល់​ការ​បន្ទោ​បង់ និង​ជួយ​ដល់​ការ​រំលាយអាហារ​ផង​ដែរ​។

យ៉ាងណា លោក Emeran Mayer បម្រើការ​នៅ​មជ្ឈមណ្ឌល​ស្រាវ​ស្រាវ​ជំងឺ​ប្រព័ន្ធ​រំលាយអាហារ​នៃ​សាកលវិទ្យាល័យ California Los Angeles សង្កត់​ធ្ងន់​ថា ទោះ​បី​ជា​កាហ្វេ​ប្រហែលជា​អាច​ជួយ​ជំរុញ​ដល់​ការ​កន្ត្រាក់​សាច់​ដុំ​ពោះ​វៀន​មែន តែ​ថា​យើង​ក៏​មិន​អាច​ពិចារណា​យក​កាហ្វេ​មក​ធ្វើ​ជា​ដំណោះ​ស្រាយ​សម្រាប់​បញ្ហា​ទល់​លាមក​ដែរ​។ លោក បញ្ជាក់​ថា កាហ្វេ​មិន​អាច​យក​មក​ព្យាបាល​បញ្ហា​ទល់​លាមក ឬ​ជំងឺ​ផ្សេងៗ​បាន​នោះ​ទេ​។​​​​

២. តើ​គួរ​ផឹក​កាហ្វេ​កម្រិត​ណា​ទើប​សុវត្ថិភាព

អ្នក​ជំនាញ​ផ្នែក​ប្រព័ន្ធ រំលាយអាហារ​លើក​ឡើង​ថា​ការ​ផឹក​កាហ្វេ​ឆុង​​ក្នុង​មួយ​ថ្ងៃ​ប្រហែល​៤០០​មិល្លីក្រាម​ ឬ​ប្រហែល​ប្រាំ​ពែង​ក្នុង​មួយថ្ងៃ គឺ​មាន​សុវត្ថិភាព​។ ការ​ផឹក​កាហ្វេ​ច្រើនជាង​នេះ​ក្នុង​មួយ​ថ្ងៃ​អាច​ធ្វើ​មាន​គ្រោះ​ថ្នាក់​ដល់​សុខភាព​ ដូច​ជា​ពិបាក​គេង ឬ​អាច​មាន​អាការៈ​ញ័រ​ជាដើម​។

ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕ 

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

Hello គ្រូពេទ្យ
Hello គ្រូពេទ្យ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T