ហ្វេនពូដូស្តាប់ឲ្យច្បាស់! Perez ចេញមុខបញ្ជាក់ទាក់ទងនឹងការនាំយក Ronaldo មក Real Madrid វិញ

//s9.kh1.co/0e/0e0983e641d34c26fa46db54706fcb79b0f496d9.jpg
កីទ្បា

 ២០-មេសា-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

លោក Perez និយាយពីការវិលត្រឡប់របស់ Ronaldo មក Real Madrid

អេស្ប៉ាញ៖លោកប្រធានក្លិប Real Madrid គឺ Florentino Perez បានចេញមុខបញ្ជាក់ច្បាស់ៗដោយផ្ទាល់មាត់ថាក្លិបអធិរាជស របស់លោកនឹងមិនទិញយកកំពូលខ្សែប្រយុទ្ធ Cristiano Ronaldo វិញឡើយ បើទោះបីជាកន្លងមកមានពាក្យចចាមអារ៉ាមថា កីឡាករវ័យ៣៦ឆ្នាំរូបនេះនឹងវិលត្រឡប់មកទឹកដី Santiago Bernabeu បន្ទាប់ពីចាកចេញនៅឆ្នាំ២០១៨ ក៏ដោយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ខ្សែប្រយុទ្ធ Cristiano Ronaldo
ខ្សែប្រយុទ្ធ Cristiano Ronaldo

បច្ចុប្បន្ននេះ Ronaldo កំពុងលេងនៅក្លិបសេះបង្កង់ Juventus ដោយនៅតែបង្ហាញទម្រង់លេងដ៏អស្ចារ្យ ប៉ុន្តែដោយសារ Juventus កំពុងប្រឈមនឹងវិបត្តិហិរញ្ញវត្ថុ គួបផ្សំនឹងធ្លាក់ចេញពី Champions League ផងនោះទើបលេចឮព័ត៌មានខ្សឹបខ្សៀវថាក្លិបចង់លក់ កំពូលខ្សែប្រយុទ្ធម្ចាស់ Ballon d'Or ប្រាំសម័យកាលនេះ។

ខ្សែប្រយុទ្ធ Cristiano Ronaldo
ខ្សែប្រយុទ្ធ Cristiano Ronaldo

យ៉ាងណាមិញ លោក Perez បានបង្ហើបហើយថា Real Madrid មិនមានផែនការចុះកុងត្រាទិញយក Cristiano Ronaldo មកវិញទេដោយលោកបានថ្លែងប្រាប់ El Chiringuito ថា៖

Cristiano Ronaldo នឹងមិនត្រឡប់មកលេងនៅ Real Madrid វិញទេ។ វាជារឿងមួយដែលសមទាល់តែសោះ ពេលនេះគេជាប់កុងត្រាជាមួយ Juventus ។ ខ្ញុំស្រឡាញ់ចូលចិត្តគេណាស់ គេបានផ្ដល់អ្វីជាច្រើនមកឲ្យពួកយើង។

លោកប្រធាន Florentino Perez
ខ្សែប្រយុទ្ធ Cristiano Ronaldo និងលោកប្រធាន Florentino Perez 
ខ្សែប្រយុទ្ធ Cristiano Ronaldo និងលោកប្រធាន Florentino Perez 

គួររម្លឹកផងដែរថា Cristiano Ronaldo ផ្ទេរពី Manchester United មក Real Madrid កាលពីឆ្នាំ២០០៩ ដោយបានឈ្នះពានរង្វាន់ Champions League ៤ដង, Club World Cup ៣ដង, Super Cups មួយដង, La Liga ២ដង, Copa Del Rey ២ដង និង Spanish Super Cup ២ដង៕

ខ្សែប្រយុទ្ធ Cristiano Ronaldo កាលនៅ Real Madrid 
ខ្សែប្រយុទ្ធ Cristiano Ronaldo កាលនៅ Real Madrid 

ប្រភពgoal

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T