ឃាត់ខ្លួនស្រ្តីពីររូប ដែលលួចគេចវេស ពីការធ្វើចត្តាឡីស័ក

//s9.kh1.co/e8/e8425c38fc5b109e1f767d773a8bc19c6b4f7c9a.jpg
សង្គម

 ២០-មេសា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

យោងតាមកាឱ្យដឹងរបស់រដ្ឋបាលខណ្ឌជ្រោយចង្វារ បានឱ្យដឹងថា ឃាត់ខ្លួនស្រ្តីពីររូបដែលលួចគេចវេសពីការធ្វើចត្តាឡីស័ក

រាជធានីភ្នំពេញ៖ យោងតាមការសេចក្តីប្រកាសព័ត៍មានរបស់រដ្ឋបាលខណ្ឌជ្រោយចង្វារ បានឱ្យដឹងថា កាលពីវេលាម៉ោង៨៖១៥នាទីព្រឹក ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌជ្រោយចង្វារ ដែលឈរជើងនៅគោលដៅចំណុចរង្វង់មូឡព្រហ្មបាយ័ន ក្នុងការអនុវត្តសេចក្តីសម្រេចលេខ ៥០ សសរ ចុះ ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ របស់រាជរដ្ឋាភិបាល ស្តីពីការកែសម្រួលវិធានការដែលត្រូវអនុវត្តក្នុងអំឡុងពេលបិទខ្ទប់ ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាល ដើម្បីទប់ស្កាត់ការការឆ្លងរាលដាលនៃជំងឺកូវីដ១៩។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះដែរ រដ្ឋបាលខណ្ឌជ្រោយចង្វារ បានសាកសួរ និង ធ្វើការឃាត់ខ្លួន បុគ្គលដែលបានល្មើសនឹងវិធានការសុខាភិបាល ដោយបានលួចគេចចេញពីកន្លែងធ្វើចត្តាឡីស័កនៅតាមផ្ទះ ចំនួន០២ រូប ទី១ ឈ្មោះ កុប ម៉ារី ភេទស្រី អាយុ ៦០ឆ្នាំ មានមុខរបរជាអាជីវករនៅផ្សារដើមគ ត្រូវជាម្តាយ និង ទី២ មានឈ្មោះ ម៉ក់ រុំរីសា ភេទស្រី អាយុ ១៩ឆ្នាំ មានរបរជាអាជីវករផ្សារដើមគ ត្រូវជាកូន ដែលមានអាសយដ្ឋានស្ថិតនៅភូមិ២ សង្កាត់ជ្រោយចង្វារ ខណ្ឌមជ្រោយចង្វារ រាជធានីភ្នំពេញ៕

ដើម្បីជ្រាបកាន់តែច្បាស់ សូមទស្សនារូបភាពខាងក្រោម៖

ស្រ្តីជាម្តាយ និង កូន
ស្រ្តីជាម្តាយ និង កូន
ស្រ្តីជាម្តាយ និង កូន
ស្រ្តីជាម្តាយ និង កូន
https://s9.kh1.co/__image/w=650,h=870,q=100/a7/a7312bfa3a354f3bf790a4208b607f4adcbca2bd.jpg
https://s9.kh1.co/__image/w=650,h=485,q=100/6f/6fdb0a54cc7f3d6a367089f784d9621374683108.jpg
សេចក្តីប្រកាសព័ត៍មានរដ្ឋបាលខណ្ឌជ្រោយចង្វារ
សេចក្តីប្រកាសព័ត៍មានរដ្ឋបាលខណ្ឌជ្រោយចង្វារ
Keo Sieklin
S.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T