ជាប់ចត្តាឡីស័ក ចំថ្ងៃកំណើតក៏ដោយ តែ សួស វីហ្សា គ្មានពោលពាក្យកម្សត់សោះ បែរជារីករាយព្រោះរឿងនេះ

//s9.kh1.co/38/38af36ee9ff473e2d9a87fe2de41d389fdd1a61d.jpg
តារា & កម្សាន្ដ

 ២០-មេសា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

លទ្ធផលតេស្តចុងក្រោយមិនទាន់ចេញ ហើយចំថ្ងៃកំណើតទៀត សួស វីហ្សា គ្មានពោលពាក្យកំសត់ តែបែរជា សម្តែងអារម្មណ៍រីករាយវិញ

រាជធានីភ្នំពេញ ៖ ទោះបីជា ខ្លួនបាន ជាសះស្បើយពីជំងឺកូវីដ១៩នេះ ក៏ពិតមែន តែដើម្បីធានា ឲ្យកាន់តែ ច្បាស់លាស់នោះ តារាចម្រៀង សួស វីហ្សា បានធ្វើតាម ការណែនាំរបស់គ្រូពេទ្យ ដោយបន្តធ្វើចត្តាឡីស័ក រយៈពេល ១៤ថ្ងៃ ដោយដាក់ខ្លួន នៅដាច់ដោយឡែក ពីក្រុមគ្រួសារ បើទោះបីជា បច្ចុប្បន្នគ្រូពេទ្យបាន អនុញ្ញាតឲ្យចេញពី មន្ទីរពេទ្យ ហើយត្រលប់ទៅផ្ទះក៏ដោយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទន្ទឹមនឹងនេះ កាលពីថ្ងៃទី ១៩ មេសា ២០២១ ថ្មីៗនេះ តារាចម្រៀងរូបនេះ បានធ្វើការយកសំណាក ជាលើកចុងក្រោយ ហើយនៅ៤ថ្ងៃបន្ទាប់ពីនោះ ប្រសិនបើលទ្ធផលអវិជ្ជមាន រូបនាងនឹងអាច ត្រលប់មករស់នៅជួបជុំ គ្រួសារដូចដើមវិញ តែខណៈពេល មិនទាន់ចេញលទ្ធផលនេះ ថ្ងៃកំណើតរបស់ខ្លួន ក៏បានមកដល់។

គួរបញ្ជាក់ផងដែរថា បើទោះបីជា ថ្ងៃកំណើតនេះ ខុសពីឆ្នាំមុនៗក៏ដោយ តែប្រសិនបើ ក្រឡេកទៅមើលរូបនាងវិញ មហាជន កត់សម្គាល់ឃើញថា រូបនាងមិនបាន ពោលពាក្យកម្សត់អីសូម្បីតែមួយម៉ាត់ តែផ្ទុយទៅវិញ រូបនាងបែរ ជាបង្ហាញអារម្មណ៍រីករាយ ទៅវិញ ដោយបានពោលពាក្យ យ៉ាងដូច្នេះ ៖

ថ្ងៃនេះថ្ងៃទី២០ខែមេសាឆ្នាំ២០២១ ត្រូវជាថ្ងៃកំណេីតរបស់ខ្ញុំ ជាថ្ងៃដែលអ្នកម្តាយជាទីស្រលាញ់របស់ខ្ញុំបានបង្កេីតខ្ញុំមកអោយបានឃេីញពិភពលោកដ៏ស្រស់ស្អាតមួយនេះ កូនមានកំណេីត កូនមានថ្ងៃនេះក៏ដោយសារតែមានម៉ាក់មានប៉ា បេីគ្មានលោកទាំងពីរទេ កូនក៏គ្មានថ្ងៃនេះដែរ កូនសន្យានឹងមេីលថែតបស្នងសងគុណលោកទាំងពីរវិញអោយបានល្អជាទីបំផុត ទំរាំតែមានថ្ងៃនេះខ្ញុំបានឆ្លងកាត់រឿងរ៉ាវជាច្រេីនក្នុងជីវិត ជួបទាំងរឿងល្អរឿងអាក្រក់ មានគ្រប់រសជាតិនៃជីវិត សំរាប់ឆ្នាំនេះខ្ញុំមិនចង់បានកាដូរអ្វីនោះទេ ព្រោះឆ្នាំនេះខ្ញុំមានកាដូរពិសេសរបស់ខ្ញុំហេីយ គឺកូនស្រីសំណព្វជីវិតបេះដូងរបស់ខ្ញុំ(ថង សាម៉ូលី ហៅអូនJenny)ហេីយសុំត្រឹមតែក្រុមគ្រួសារខ្ញុំមានសុខភាពល្អ មានក្តីសុខ នោះគឺគ្រប់គ្រាន់ហេីយសំរាប់ខ្ញុំ អរគុណដល់ប៉ាម៉ាក់ក្មេកដ៏សែនល្អ ដែលលោកទាំងពីរតែងតែស្រលាញ់កូនស្រីម្នាក់នេះដូចកូនបង្កេីត អរគុណបងប្អូនសាច់ថ្លៃទាំងអស់សំរាប់ក្តីស្រលាញ់រាប់អានដ៏លេីសលប់ ជាពិសេស សូមអរគុណដល់លោកប្តីសំលាញ់ចិត្ត ដែលលោកប្តីបានបំពេញកាតព្វកិច្ចជាស្វាមី ជាឪពុកបានយ៉ាងល្អ អរគុណបងដែលបានមេីលថែកូនស្រីយេីងបានយ៉ាងល្អនឹងគ្រួសារផងដែរ ឆ្នាំនេះទោះជាខ្ញុំមិនអាចជួបជុំ ប្តី កូន ក្រុមគ្រួសារបានក៏ពិតមែន តែខ្ញុំមិនកំសត់ទេ គឺខ្ញុំសប្បាយចិត្តទៅវិញទេ ព្រោះខ្ញុំអាចដណ្តេីមយកជីវិតរបស់ខ្ញុំពីជំងឺCOVID-19 បានមកវិញដោយជោគជយ័ ខ្ញុំហាក់ដូចមានជីវិតថ្មីមកវិញ គ្រាន់តែខ្ញុំអាចបានត្រឡប់មកផ្ទះវិញ ហេីយសុខភាពខ្ញុំល្អមាំមួនប៉ុននេះ គឺគ្រប់គ្រាន់ហេីយសំរាប់ខ្ញុំ អរគុណពូមីងបងប្អូនមិត្តភក្តិដែលបានជូនពរថ្ងៃកំណេីតរបស់ខ្ញុំ 

  តារាចម្រៀង សួស វីហ្សា

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
សួស វីហ្សា
Hong Sovanmonyneat
N.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T