កាន់តែក្ដៅហើយ! Bruno បញ្ចេញប្រតិកម្មបែបនេះទាក់ទងនឹង Super League

//s9.kh1.co/1e/1e211531afd65f67197cc9ede0ae73a262af0da2.jpeg
កីទ្បា

 ២០-មេសា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

Bruno ក្លាយជាកីឡាករ Man UTD ដំបូងគេដែលនិយាយទាក់ទងនឹង Super League

អង់គ្លេស៖ ខ្សែបម្រើឆ្នើមរបស់ក្លិបបិសាចក្រហម Bruno Fernandes បានដៀមដាមដល់ក្លិប Manchester United ទាក់ទងនឹងរឿងដែលក្លិបមួយនេះបានយល់ព្រមចូលរួមប្រកួតនៅ European Super League ដែលជាក្របខណ្ឌបាល់ទាត់ថ្មីបង្កើតឡើងដោយលោកប្រធាន Florentino Perez

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ខ្សែបម្រើ Bruno Fernandes
ខ្សែបម្រើ Bruno Fernandes
European Super League 
European Super League 

Manchester United រួមទាំងក្លិបធំៗទាំងប្រាំនៅ Premier League ផ្សេងទៀតបានប្រកាសចូលរួមប្រកួតនៅលីគថ្មីនោះ ខណៈមានការតវ៉ាជាខ្លាំងពីសំណាក់ UEFA និង FIFA ។

ក្លិបទាំង១២ដែលចូលលេងនៅ Super League
ក្លិបទាំង១២ដែលចូលលេងនៅ Super League

Fernandes ហាក់បីដូចជាមានមតិប្រឆាំងទៅនឹងរឿងនេះដូចអ្នកគាំទ្របាល់ទាត់មួយចំនួនធំផងដែរ ដោយគេបាន បង្ហោះសាឡើងវិញពី ការបង្ហោះសារមួយរបស់មិត្តរួមក្រុម Daniel Podence នៅជម្រើសជាតិព័រទុយកាល់ក្នុងគណនី Instagram ដែល Podence បាននិយាយពីភាពអស្ចារ្យនៃការប្រកួតនៅ Champions League ទាក់ទងនឹង រឿងបាល់, រឿងបទចម្រៀង និង រឿងក្ដីស្រមៃ ទើប Fernandes បានបញ្ចេញមតិថា ៖ 

សារបង្ហោះរបស់ Bruno 
សារបង្ហោះរបស់ Bruno 

ក្ដីស្រមៃមិនអាចទិញ(ដោយលុយ)បានឡើយ។

ខ្សែបម្រើ Bruno Fernandes

សារមួយម៉ាត់នោះល្មមអាចឲ្យអ្នកគាំទ្រដឹងហើយថាតារាឆ្នើមរបស់ Man UTD រូបនេះពិតជាមិនចង់ចូលរួមប្រកួតនៅ Super League ឡើយ៕

ខ្សែបម្រើ Bruno Fernandes
ខ្សែបម្រើ Bruno Fernandes

ប្រភពcaughtoffside

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T