អង្គការណាសាបង្ហោះដ្រូនឧទ្ធម្ភាគចក្រ នៅលើភពអង្គារ បានដោយជោគជ័យ (មានវីដេអូ)

//s9.kh1.co/c4/c450b55e0d6aeb7ac30b9395cab99b9b9b25786e.jpg
បច្ចេកវិទ្យា

 ២០-មេសា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

នេះជាដំណឹងដ៏ល្អមួយសម្រាប់មនុស្សជាតិ រាប់បានថាជាព្រិត្តិការណ៏ប្រវត្តសាស្ត្រ

អាមេរិក៖ ទីភ្នាក់ងារអវកាសអាមេរិកអង្គការណាសា បានបង្ហោះដ្រូនឧទ្ធម្ភាគចក្រតូចមួយនៅលើភពអង្គារដោយជោគជ័យ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដ្រូនដែលមានឈ្មោះថា Ingenuity បានហោះទៅលើអាកាសមិនដល់មួយនាទីផង ប៉ុន្តែទោះជាយ៉ាងណាក៏ដោយក៏ណាសានៅតែអបអរសាទរនូវជោគជ័យនេះ ព្រោះវាបានតំណាងអោយការហោះហើរយានលើកដំបូងនៅលើភពមួយផ្សេងទៀត។

ការបញ្ជាក់ពីជោគជ័យក្នុងការហោះហើរ បានធ្វើឡើងតាមរយៈផ្កាយរណបមួយនៅភពអង្គារ ដែលបានបញ្ជូនទិន្នន័យត្រឡប់មកផែនដី។

ទីភ្នាក់ងារអវកាសនេះក៏បានសន្យាថា នឹងធ្វើការហោះហើរបន្ថែមទៀតនៅថ្ងៃខាងមុខ។ ដ្រូន Ingenuity នឹងត្រូវបញ្ជាឱ្យហោះហើរកាន់តែខ្ពស់និងកាន់តែយូរជាមុនទៅទៀត ដោយសារតែក្រុមវិស្វករកំពុងតែចង់សាកល្បងពីកម្រិតសមត្ថភាពនៃបច្ចេកវិទ្យាមួយនេះ។

ដ្រូន Ingenuity ត្រូវបានដឹកទៅកាន់ភពអង្គារតាមយាន Persaverance Rover របស់ណាសា ដែលវាបានចុះចតនៅតំបន់ដីក្រហូង Jezero Crater នៅលើភពក្រហមមួយនេះកាលពីខែកុម្ភៈ៕

(រូបភាព៖ NASA/JPL-CALTECH)
(រូបភាព៖ NASA/JPL-CALTECH)
(រូបភាព៖ NASA/JPL-CALTECH)
(រូបភាព៖ NASA/JPL-CALTECH)
វីដេអូ
Thann Ravann
ថាន់ រ៉ាវណ្ណ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T