អង់គ្លេស៖ លោកគ្រូបង្វឹក Thomas Tuchel នៃក្លិបតោខៀវ Chelsea បានចេញមុខបង្ហើបពីការយល់ឃើញផ្ទាល់ខ្លួនក្រោយ Chelsea បានប្រកាសជាផ្លូវការថានឹងចូលលេងនៅ European Super League ដូចក្លិបនៅអង់គ្លេសផ្សេងទៀតដូចជា Liverpool, Manchester United, Manchester City, Arsenal និង Tottenham Hotspur ដែរ។

អ្នកកាសែត Nizaar Kinsella បានកាត់យកសម្ដីមួយឃ្លារបស់លោកគ្រូ Tuchel ដោយបានបង្ហោះថា៖
Tuchel on Super League: “I trust my club to make the right decisions, I think it is too early to judge..." #CFC
— Nizaar Kinsella (@NizaarKinsella) April 19, 2021
ខ្ញុំជឿជាក់ថាក្លិបរបស់ខ្ញុំនឹងធ្វើការសម្រេចចិត្តដ៏ត្រឹមត្រូវ ខ្ញុំគិតថាវាលឿនពេកហើយដែលអ្នកគ្រប់គ្នានាំគ្នារិះគន់បែបនេះ។ #CFC

គួរបញ្ជាក់ផងដែរថា សហព័ន្ធកីឡាបាល់ទាត់ UEFA,FIFA និង Premier League ,Seria A និង La Liga បានប្រកាសហើយថាក្លិបណាដែលរឹងទទឹងនៅតែចង់ចូលលេងនៅ European Super League នឹងត្រូវហាមឃាត់មិនឲ្យចូលលេងនៅ UCL,Premier League, La Liga, Serie A, World Cup និងការប្រកួតជម្រើសជាតិផងដែរប៉ុន្តែមើលទៅស្ថានការណ៍កាន់តែក្ដៅគគុកព្រោះក្លិបបាល់ទាត់ទាំងនោះបង្ហាញគោលជំហរថាមិនបកក្រោយឡើយ៕

ប្រភព៖ caughtoffside