បច្ចុប្បន្នភាព ចំនួនអ្នកឆ្លង ក្នុងតំបន់ហានិភ័យធំៗ មួយចំនួនទាំងនេះ ក្នុងរាជធានីភ្នំពេញ

//s9.kh1.co/b7/b7383d90b69a040ee5ad784de259b092f940d0e7.jpg
សង្គម

 ២០-មេសា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានដាក់ចេញនូវ ចំនួនអ្នកពាក់ព័ន្ធវិជ្ជមានកូវីដ១៩ ក្នុងតំបន់ហានិភ័យរបស់ភ្នំពេញ ទាំងនេះ

រាជធានីភ្នំពេញ ៖ ពិតណាស់ ដូចដែលដឹងស្រាប់ហើយថា រាជធានីភ្នំពេញ ពេលបច្ចុប្បន្ននេះ បានក្លាយជា ទីតាំងដែលមានការឆ្លងច្រើនជាងគេ ក្នុងប្រទេស ដែលក្នុងនោះ ភាគច្រើន ឆ្លងចេញពី ទីផ្សារធំៗ រោងចក្រ មន្ទីរពេទ្យជាដើម ខណៈនេះ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ ក៏បានដាក់ចេញ នូវតួលេខ ចំនួនអ្នកពាក់ព័ន្ធវិជ្ជមានកូវីដ របស់តំបន់ហានិភ័យទាំងនេះផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួរបញ្ជាក់ផងដែរថា តួលេខបច្ចុប្បន្នភាពនេះ ត្រូវបានកំណត់ក្នុងថ្ងៃទី ១៩ មេសា ២០២១ ដោយក្នុងនោះ បានបញ្ជាក់យ៉ាងច្បាស់ថា ៖

១.ករណីឆ្លងនៅ ផ្សារដើមគ មានអ្នកពាក់ព័ន្ធវិជ្ជមានកូវីដ១៩ សរុបចំនួន ២១៣ នាក់

២.ករណីឆ្លងនៅ ផ្សារអូរឫស្សី មានអ្នកពាក់ព័ន្ធវិជ្ជមានកូវីដ១៩ សរុបចំនួន ៤១៩ នាក់

៣.ករណីឆ្លងនៅ តំបន់រោងចក្រ មានអ្នកពាក់ព័ន្ធវិជ្ជមានកូវីដ១៩ សរុបចំនួន ១០២៣ នាក់

៤.ករណីឆ្លងនៅ ផ្សារបឹងត្របែក មានអ្នកពាក់ព័ន្ធវិជ្ជមានកូវីដ១៩ សរុបចំនួន ១៤ នាក់

៥.ករណីឆ្លងនៅ ផ្សារនាគមាស មានអ្នកពាក់ព័ន្ធវិជ្ជមានកូវីដ១៩ សរុបចំនួន ៩០ នាក់

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
Hong Sovanmonyneat
N.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T