រាជធានីភ្នំពេញ ៖ ពិតណាស់ ដូចដែលដឹងស្រាប់ហើយថា រាជធានីភ្នំពេញ ពេលបច្ចុប្បន្ននេះ បានក្លាយជា ទីតាំងដែលមានការឆ្លងច្រើនជាងគេ ក្នុងប្រទេស ដែលក្នុងនោះ ភាគច្រើន ឆ្លងចេញពី ទីផ្សារធំៗ រោងចក្រ មន្ទីរពេទ្យជាដើម ខណៈនេះ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ ក៏បានដាក់ចេញ នូវតួលេខ ចំនួនអ្នកពាក់ព័ន្ធវិជ្ជមានកូវីដ របស់តំបន់ហានិភ័យទាំងនេះផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សគួរបញ្ជាក់ផងដែរថា តួលេខបច្ចុប្បន្នភាពនេះ ត្រូវបានកំណត់ក្នុងថ្ងៃទី ១៩ មេសា ២០២១ ដោយក្នុងនោះ បានបញ្ជាក់យ៉ាងច្បាស់ថា ៖
១.ករណីឆ្លងនៅ ផ្សារដើមគ មានអ្នកពាក់ព័ន្ធវិជ្ជមានកូវីដ១៩ សរុបចំនួន ២១៣ នាក់
២.ករណីឆ្លងនៅ ផ្សារអូរឫស្សី មានអ្នកពាក់ព័ន្ធវិជ្ជមានកូវីដ១៩ សរុបចំនួន ៤១៩ នាក់
៣.ករណីឆ្លងនៅ តំបន់រោងចក្រ មានអ្នកពាក់ព័ន្ធវិជ្ជមានកូវីដ១៩ សរុបចំនួន ១០២៣ នាក់
៤.ករណីឆ្លងនៅ ផ្សារបឹងត្របែក មានអ្នកពាក់ព័ន្ធវិជ្ជមានកូវីដ១៩ សរុបចំនួន ១៤ នាក់
៥.ករណីឆ្លងនៅ ផ្សារនាគមាស មានអ្នកពាក់ព័ន្ធវិជ្ជមានកូវីដ១៩ សរុបចំនួន ៩០ នាក់