គ្រូបង្វឹកម្នាក់នេះមានភាគរយខ្ពស់អាចមកដឹកនាំ Spurs ជំនួស Mourinho

//s9.kh1.co/cd/cd813cde12cab8f3a1da65da3246e48501ff237b.jpeg
កីទ្បា

 ២០-មេសា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

Nagelsmann មានភាគរយខ្ពស់ក្នុងការក្លាយជាគ្រូបង្វឹកបន្ទាប់របស់ Spurs

អង់គ្លេស៖ លោកគ្រូបង្វឹក Julian Nagelsmann បានក្លាយជាគោលដៅអាទិភាព របស់ក្លិបមាន់ខ្នាយមាស Tottenham Hotspur ដោយក្លិបគ្រោងយករូបលោកមកឡើងកាន់តំណែងជាគ្រូបង្វឹកជំនួស Jose Mourinho ដែលត្រូវបញ្ចប់តួនាទីកាលពីយប់មិញនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោកគ្រូបង្វឹក Julian Nagelsmann
លោកគ្រូបង្វឹក Julian Nagelsmann
លោកគ្រូបង្វឹក Jose Mourinho
លោកគ្រូបង្វឹក Jose Mourinho

បន្ទាប់ពីព័ត៌មាននេះបានប្រកាសឡើង ក្រុម Spurs ទាំងមូលត្រូវមើលថែខុសត្រូវដោយ លោកគ្រូបង្វឹក Ryan Mason និង Chris Powell ជាបណ្ដោះអាសន្នទម្រាំរកបានគ្រូបង្វឹកថ្មីស្របពេល Spurs ត្រូវប្រកួតជាមួយ Manchester City នៅ Carabao Cup វគ្គផ្ដាច់ព្រ័ត្រនៅថ្ងៃអាទិត្យសប្តាហ៍នេះហើយ។

កីឡាករ Spurs 
កីឡាករ Spurs 

ខណៈនោះដែរ លោកគ្រូបង្វឹក Nagelsmann ដែលកំពុងដឹកនាំ RB Leipzig ជាបេក្ខភាពគ្រូបង្វឹកដែលស័ក្តិសមនឹងដឹកនាំ Spurs ជាងគេ បើទោះបីជាលោកគ្រូកំពុងមានពាក្យចចាមអារ៉ាមថាអាចនឹងទៅដឹកនាំ Bayern Munich បន្តពី Hansi Flick ក៏ដោយ។

លោកគ្រូបង្វឹក Julian Nagelsmann
លោកគ្រូបង្វឹក Julian Nagelsmann

បន្ទាប់ពី Julian Nagelsmann គឺ Spurs សម្លឹងឃើញលោកគ្រូបង្វឹក Brendan Rodgers ដែលកំពុងដឹកនាំ Leicester City ដោយ Ledley King ដែលជាវីរបុរសរបស់ក្លិបក៏កំពុងស្ថិតក្នុងការពិចារណាដែរ។

លោកគ្រូបង្វឹក Brendan Rodgers 
លោកគ្រូបង្វឹក Brendan Rodgers 

ក្រៅពីនោះ Massimiliano Allegri, Steven Gerrard , Scott Parker,និង Rafa Benitez ក៏ស្ថិតនៅក្នុងជម្រើសរបស់ Spurs ដែរ។

លោកគ្រូបង្វឹក Massimiliano Allegri
លោកគ្រូបង្វឹក Massimiliano Allegri
លោកគ្រូបង្វឹក Stevem Gerrard
លោកគ្រូបង្វឹក Stevem Gerrard

លោកគ្រូបង្វឹក Jose Mourinho ត្រូវបានក្លិបបញ្ចប់តួនាទី កាលពីថ្ងៃទី១៩ ខែមេសា ម្សិលមិញនេះ ខណៈលោកបានដឹកនាំឲ្យក្រុមឈរនៅលេខរៀងទី៦ នៅរដូវកាលមុន ខណៈពេលនេះក្លិបកំពុងឈរនៅលេខរៀងទី៧៕

លោកគ្រូបង្វឹក Jose Mourinho និងកីឡាករ Spurs 
លោកគ្រូបង្វឹក Jose Mourinho និងកីឡាករ Spurs 

ប្រភពmetro

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T