កីឡាករ ១រូបរបស់ Man Utd នឹងត្រូវអវត្តមានពេញមួយរដូវកាល ដោយសារបញ្ហារបួសសរសៃពួរ

//s9.kh1.co/92/9293f84d5d9b998de0d9cf22e5561150b8a6944d.jpg
កីទ្បា

 ២០-មេសា-២០២១ ៨ព្រឹក · ៣ ឆ្នាំមុន

សោកស្ដាយខ្សែការពារកីឡាករ Teden Mengi​ ដែលមានរបួសពួរជើងត្រូវផ្អាកការប្រកួត១រដូវកាល

បរទេស៖ ខ្សែការពារ Teden Mengi ដែលជាកីឡាជើងថ្មីត្រូវបានអវត្តមានពេញមួយរដូវកាល ដោយសារបញ្ហារបួសសរសៃពួរ ហើយនឹងវិលត្រឡប់ទៅកាន់ក្រុមបិសាចក្រហមវិញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Teden Mengi​ ដែលខ្សែការពារ
កីឡាករ Teden Mengi​ ដែលខ្សែការពារ

ដោយឡែក ខ្សែការពារវ័យ ១៨ ឆ្នាំរូបនេះបានបង្ហាញខ្លួនជាលើកដំបូងក្នុងក្រុមរបស់ខ្លួនជាមួយក្រុម LASK ក្នុងក្របខ័ណ្ឌ Europa League កាលពីរដូវកាលមុន ហើយថ្មីៗនេះបានចុះកុងត្រាថ្មីរហូតដល់យ៉ាងហោចណាស់ឆ្នាំ ២០២៤ ។

កីឡាករ Teden Mengi​ ដែលខ្សែការពារ
កីឡាករ Teden Mengi​ ដែលខ្សែការពារ

កីឡាករ Mengi ជើងខ្ចីនៅឯ Derby ចាប់តាំងពីខែមករាហើយបានបង្ហាញខ្លួនចំនួន ៩ ដងសម្រាប់អ្នកតស៊ូដណ្តើមពានរង្វាន់​ ជើងឯក​ Sky Bet ។ ប៉ុន្តែលោក Wayne Rooney ដែលជាគ្រូបង្វឹករបស់ Rams បានបញ្ជាក់ថាក្មេងជំទង់រូបនេះបានវិលត្រឡប់មកកាន់ទឹកដី Old Trafford វិញបន្ទាប់ពីរក្សាបាននូវបញ្ហាមួយរដូវកាល។

លោក Wayne Rooney
លោក Wayne Rooney

យ៉ាងណាមិញ ចំពោះបញ្ហាសរសៃពួរមិនត្រូវបានគេចាត់ទុកថាវាធ្ងន់ធ្ងរនោះទេ ហើយនឹងត្រូវបានព្យាបាលនៅ Club ឪពុកម្តាយរបស់គាត់។

កីឡាករ Rooney ដែលជាអ្នករកគ្រាប់បាល់បានច្រើនជាងគេបំផុតរបស់ក្រុមបិសាចក្រហមមិនមានអ្វីដែលលាក់បាំងចំពោះចំណាប់អារម្មណ៍របស់គាត់ក្នុងការនាំយកក្មេងជំទង់រូបនេះត្រលប់មកលេងនៅ Derby វិញទេនៅរដូវកាលក្រោយឡើយ៕

លោកRooney ជាអតីតកីឡាករដែលរគ្រាប់បាល់បានច្រើនជាងគេនៅ ក្រុមបិសាចក្រហម Man United
លោកRooney ជាអតីតកីឡាករដែលរគ្រាប់បាល់បានច្រើនជាងគេនៅ ក្រុមបិសាចក្រហម Man United
RITH CHOMROEURN
CHOMROEURN (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T