កុំមើលរំលងឲ្យសោះ! ការពុលអាហារមិនមែនធម្មតាដូច​ដែល​អ្នក​គិត​ ហើយនេះជាដំណោះស្រាយ

//s9.kh1.co/ff/ff143209bb0b4a72ef986417b0eb059fd93f59bd.jpg
យល់ដឹង

 ២០-មេសា-២០២១ ១១ព្រឹក · ៣ ឆ្នាំមុន

ធ្លាប់​ពុលអា​ហារ​ដែរទេ? នេះជាដំណោះ​ស្រាយពេលជួប​បញ្ហា​​នោះ​

ការញ៉ាំអាហារដែលពុំទទួលបានការសម្អាត ឬចម្អិនត្រឹមត្រូវអាចធ្វើឲ្យលោកអ្នកមានបញ្ហាបាន។ នោះក៏ដោយសារតែ​នៅក្នុងបន្លែត្រីសាច់ ដែលអ្នកយកមកចម្អិនជាអាហារវាសំបូរដោយវីរុស និងមេរោគកង្វក់ផ្សេងៗ​ដែលយើងមិនអាច​មើល​នឹងភ្នែកទទេបាន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញអ្នកគួរស្វែងរកគ្រូពេទ្យជំនាញភ្លាមនៅពេលដែលលោកអ្នកជួបអាការៈពុលអារហារ តែបើសិនក្នុង​កាលៈទេសៈ​មួយ​ដែលមិនអាចទៅជួបគ្រូពេទ្យបាន លោកអ្នកអាចសាកវិធីសង្គ្រោះទាំងនេះ។

១. ព្យាយាមផឹកទឹកឲ្យបានច្រើនទោះបីជាអ្នកមិនស្រេកក៏ដោយ ដើម្បីការពារការខ្វះជាតិទឹកដែលបណ្ដាលមកពីការ រាករូសនឹងក្អួតចង្អោររហូតដល់អ្នកមានអារម្មណ៍ធូរស្រាល។

រូបតំណាង
រូបតំណាង

២.ញ៉ាំបាយ ផ្លែចេក ផ្លែល្ហុងទំ និងប្រភេទអាហារសាបៗមួយចំនួនទៀត ក្នុងបរិមាណតិចតួចបំផុតដើម្បីលាង​សម្អាត​ក្រពះរបស់អ្នក។

រូបតំណាង
រូបតំណាង

៣. អ្នកជំនាញបានណែនាំឲ្យលោកអ្នកញ៉ាំថ្នាំប្រភេទ Oral Rehydration Solutions ដែលសម្រាប់អ្នកដែល​ងាយ​រងគ្រោះ​នឹងបញ្ហាពុលអាហារ និងអ្នកដែលមានស្ថានភាពសុខភាពមិនសូវល្អ៕

Sophanna Rorn
Sophanna (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T