មុននេះបន្តិច រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ ប្រកាសបិទផ្សារចំនួន ៤ក្នុងមូលដ្ឋាន រយៈពេល១៤ថ្ងៃ

//s9.kh1.co/e1/e1e25789db689b767a269a7d2a0ac867277d6ee2.jpg
សង្គម

 ១៩-មេសា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

ក្តៅៗ មុននេះបន្តិច រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ ប្រកាសបិទផ្សារធំៗចំនួន ៤ភ្លាមៗ ក្នុងមូលដ្ឋាន រយៈពេល ១៤ថ្ងៃ ដើម្បីបង្ការការឆ្លង

រាជធានីភ្នំពេញ ៖ ពិតណាស់ ដោយសារតែមើលឃើញ ថាក្នុងរយៈពេលប៉ុន្មានថ្ងៃក្រោយនេះ បងប្អូនអាជីវករ និងប្រជាពលរដ្ឋ បានឆ្លងវីរុសកូវីដ១៩ ដែលស្ថានភាពនៃ ការរីករាលដាលឆ្លងមាន សភាពឆាប់រហ័ស និងគួរឲ្យបារម្ភ ជាហេតុចាំបាច់ត្រូវមានវិធានការសុខាភិបាល ទប់ស្កាត់ជាបន្ទាន់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដូចនេះហើយទើប កាលពីយប់ថ្ងៃទី ១៩ មេសា ២០២១ រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ បានដាក់ចេញនូវ សេចក្តីជូនដំណឹង ស្តីពី ការផ្អាកបណ្តោះអាសន្នមូលដ្ឋាន ផ្សារចំនួន៤ មានដូចជា ១.ផ្សារសេនជូរីផ្លាហ្សា ក្នុងសង្កាត់កាកាបទី១ ២.ផ្សារទួលពង្រ ក្នុងសង្កាត់ចោមចៅទី១ ៣.ផ្សារឯករាជ្យ១ ក្នុងសង្កាត់ចោមចៅទី១ និង ៤.ផ្សារត្រពាំងថ្លឹង ក្នុងសង្កាត់ចោមចៅទី១។

គួរបញ្ជាក់ផងដែរថា ការផ្អាកដំណើរការ ជាបណ្តោះអាសន្ននេះ នឹងត្រូវអនុវត្តរយៈពេល ១៤ថ្ងៃ ដោយគិតចាប់ពី ថ្ងៃទី ១៩ មេសា ដល់ថ្ងៃទី ០២ ឧសភា ២០២១ ដើម្បីបង្ការ ទប់ស្កាត់ការឆ្លង ទៅដល់បងប្អូន អាជីវករ អតិថិជន ក៏ដូចជាប្រជាពលរដ្ឋ ដែលចេញចូលផ្សារនេះ។

យ៉ាងណាមិច រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ ដាក់ក្តីសង្ឃឹមថា បងប្អូន ជាពិសេសអាជីវករ នឹងមានការយោគយល់ អធ្យាស្រ័យ និងចូលរួមអនុវត្ត នូវសេចក្តីជូនដំណឹងនេះ ឲ្យមានប្រសិទ្ធិភាពខ្ពស់៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
Hong Sovanmonyneat
N.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T