ចិនអាចនឹងឱ្យភ្ញៀវបរទេស សាកល្បងប្រើរូបិយប័ណ្ណឌីជីថលរបស់ខ្លួន នៅក្នុងព្រឹត្តិការណ៍អូឡាំពិកទីក្រុងប៉េកាំងឆ្នាំ២០២២

//s9.kh1.co/f5/f5b568687265237c2f27e9a229e06e5a2ba801ac.jpg
បច្ចេកវិទ្យា

 ១៩-មេសា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

ការបង្កើតរូបិយប័ណ្ណឌីជីថលបានធ្វើឱ្យចិនក្លាយជាប្រទេសទីមួយក្នុងលោក ដែលបានអនុវត្តបើរូបិយប័ណ្ណឌីជីថលមុនគេ

ចិន៖ មន្ត្រីធនាគារកណ្តាលរបស់ចិនបាននិយាយកាលពីថ្ងៃអាទិត្យថា ប្រទេសចិនកំពុងព្យាយាមឱ្យអត្តពលិកនិងភ្ញៀវទេសចរបរទេស ប្រើរូបិយប័ណ្ណឌីជីថលរបស់ខ្លួន ក្នុងព្រឹត្តិការណ៍អូឡាំពិករដូវរងាទីក្រុងប៉េកាំងនៅឆ្នាំ2022។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

វាអាចជាការសាកល្បងលើកដំបូងសម្រាប់រូបិយប័ណ្ណឌីជីថលរបស់ចិន ជាមួយអ្នកប្រើប្រាស់អន្តរជាតិ។

លោក Li Bo អភិបាលរងនៃធនាគារប្រជាជនចិន (PBOC) ក៏បាននិយាយផងដែរថា គោលបំណងនៃប្រាក់យ័នឌីជីថលឬ e-CNY (លុយយ័នចិនអេឡិចត្រូនិក) មិនមែនដើម្បីជំនួសឥទ្ធិពលរបស់ដុល្លារអាមេរិកនៅលើឆាកអន្តរជាតិទេ។

រូបភាព
រូបភាព

ធនាគារ PBOC បានចាប់ផ្តើមស្រាវជ្រាវលើប្រាក់យ័នឌីជីថលក្នុងឆ្នាំ2014 ហើយថ្មីៗនេះបានចាប់ផ្តើមគម្រោងសាកល្បងមួយចំនួននៅជុំវិញប្រទេសចិន ដែលអនុញ្ញាតឱ្យអ្នករស់នៅក្នុងទីក្រុងនានារួមមានទីក្រុងសិនជិននិងទីក្រុងប៉េកាំង សាកល្បងរូបិយប័ណ្ណនៅតាមកន្លែងលក់ទំនិញនានា។ ប្រាក់យ័នឌីជីថល e-CNY មានគោលដៅជំនួសសាច់ប្រាក់និងកាក់ក្នុងចរាចរ និងជំរុញការទូទាត់ដោយគ្មានសាច់ប្រាក់នៅក្នុងប្រទេសចិន។ វាមិនមែនជា cryptocurrency និងមិនត្រូវបានបង្កើតឡើងដូច bitcoin នោះទេ។

រូបភាព
រូបភាព

លោក Li បាននិយាយនៅក្នុងវេទិកាមួយដែលរៀបចំដោយ CNBC ថា សម្រាប់ព្រឹត្តិការណ៍អូឡាំពិករដូវរងានៅទីក្រុងប៉េកាំងនាពេលខាងមុខនេះ ចិននឹងព្យាយាមដាក់ e-CNY ឱ្យប្រើមិនសម្រាប់តែអ្នកប្រើប្រាស់ក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែក៏សម្រាប់អត្តពលិកអន្តរជាតិនិងភ្ញៀវទេសចរផងដែរ។

អភិបាលរងរូបនេះក៏បាននិយាយផងដែរថា មិនទាន់មានពេលវេលាច្បាស់លាស់សម្រាប់ការដាក់ឱ្យប្រើប្រាក់យ័នឌីជីថលនៅទូទាំងប្រទេសនៅឡើយទេ៕

Thann Ravann
ថាន់ រ៉ាវណ្ណ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T