គ្រូបង្វឹកក្រុមតោខៀវមានកិច្ចព្រមព្រៀងរយៈពេលខ្លីប៉ុណ្ណោះ ប៉ុន្តែកំពុងទទួលបានការពេញចិត្តយ៉ាងខ្លាំងពីសំណាក់​អ្នកគាំទ្រ ​និងកីឡាករ។

Thomas Tuchel បាននិយាយអំពីអនាគតរបស់គាត់ដែលកំពុងចាប់ផ្តើមនៅ Chelsea បន្ទាប់ពីបានឈានដល់វគ្គ​ផ្តាច់ព្រ័ត្រ FA Cup ក្នុងរយៈពេលបីខែដំបូងរបស់គាត់ក្នុងនាមជាអ្នកចាត់ការទូទៅនៅភាគខាងលិចទីក្រុងឡុង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រុមតោខៀវ Chelsea បានយកឈ្នះក្រុម Manchester City ១-០ នៅកីឡដ្ឋាន Wembley នាល្ងាចថ្ងៃសៅរ៍​ហើយ​​ពេលនេះ​នឹងត្រូវប្រកួតជាមួយក្រុម Leicester City នៅថ្ងៃទី ១៥ ខែឧសភាខាងមុខនេះ។

ទោះបីជាយ៉ាងណាក៏ដោយអតីតអ្នកចាត់ការទូទៅរបស់ PSG រូបនេះទើបតែបានចុះកុងត្រារយៈពេល ១៨ ខែ​ បន្ទាប់​ពី​​បានជំនួសលោក Frank Lampard កាលពីខែមករាប៉ុន្តែលោកមិនមានការព្រួយបារម្ភអំពីរយៈពេលនៃ​កិច្ចព្រម​ព្រៀងរបស់​លោកឡើយ ខណៈដែលលោកសង្ឃឹមថានឹងទទួលបានការពិភាក្សាលើលក្ខខណ្ឌថ្មីតាមរយៈ​ជោគជ័យ​នៅ​លើទីលាន៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]