មកដឹងពីទំនាក់ទំនងរវាង Spider-Man របស់ Disney និង Mobius របស់ Sony នៅក្នុង MCU (មានវីដេអូ)

//s9.kh1.co/f8/f82da20e2ca2931b6fa127f7d8fe570757110aaa.png
តារា & កម្សាន្ដ

 ១៩-មេសា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

តោះជា Sony និង Disney មិនសូវត្រូវគ្នាក៏ប៉ុន្តែខ្សែភាពយន្ត Mobius នេះអាចជាស្ពានសម្រាប់ពួគគេធ្វើការជាមួយគ្នា

បរទេស៖ នៅក្នុង Trailer នៃខ្សែភាពយន្តថ្មីរបស់ Sony​ រឿង Mobius បានធ្វើឱ្យហ្វេនៗមានភាពភ្ញាក់ផ្អើលនឹងរីករាយមែនទែនជាមួយនឹងតារា Joker របស់ DC លោក Jared Leto សម្ដែងជាតួអង្គឯកនៅក្នុងខ្សែភាពយន្តនេះដែលជាខ្សែភាពយន្តរបស់ Supervillain មួយដ៏ធំនៅក្នុងពិភពចក្រវាល Spider-Man។ ជាការពិតណាស់ supervillain មួយនោះគ្មានអ្នកណាក្រៅពីតួអង្គ Mobius នេះទេដែលមានរហ័សនាមថា The Living Vampire (បិសាចជញ្ជក់ឈាមនៅរស់) នេះទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Mobius និងលោក Jared Leto
Mobius និងលោក Jared Leto

ទោះជាយ៉ាងណាក៏ដោយក៏នៅមានភាពភាន់ច្រឡំនឿយឆ្ងល់ខ្លះៗអំពីខ្សែភាពយន្ត និងកន្លែងដែលតួអង្គមួយនេះអាចនឹងមានក្នុងគ្រោងការណ៍ធំៗ ខាងមុខទៀតរវាង studio ដែលមានទំនាក់ទំនងយ៉ាងស្មុគស្មាញទាំងពីរគឺ Sony និង Disney ដែលជាផលិតកម្មនៅពីក្រោយរឿង Spider-Man: Home Coming របស់លោក Tom Holland។ វាពិបាកក្នុងការទាយទុកមុនណាស់ថាតួអង្គមួយណាដែលសមនឹង MCU ខណៈពេលដែលតួអង្គទាំងនោះស្ថិតក្រោមកុងត្រាឬហោប៉ៅរបស់ Sony ដែលក្នុងកំឡុងពេលដែល Mobius ត្រូវបានអ្នកគាំទ្រខ្លះគិតថាគាត់ប្រហែលជានឹងចូលទៅក្នុង MCU បាន។ តាមពិតអ្នកខ្លះជឿថាតួអង្គនេះមានវត្តមាននៅក្នុង MCU យូណាស់មកហើយ។

លោក Tom Holland ជា Spider-Man
លោក Tom Holland ជា Spider-Man

យ៉ាងណាមិញ ជាក់ស្ដែងយើងបានឃើញថាតួអង្គ supervillain មួយរូបដែលមានវត្តមានសំខាន់នៅក្នុងរឿង Spider-Man: Home Coming ក៏មានវត្តមាននៅក្នុងខ្សែភាពយន្ត Mobius របស់ Sony នេះដែរគឺតួអង្គ Adrian Toomes ដែលសម្ដែងដោយតារាជើងចាស់វ័យ ៦៩ឆ្នាំលោក Michael Keaton

លោក Michael Keaton សម្ដែងជា Adrian Toomes
លោក Michael Keaton សម្ដែងជា Adrian Toomes

តាមរយៈឈុតចុងក្រោយឬ Post-Credit-Sceneនៅ ក្នុង Spider-Man: Homecoming កំឡុងពេល Adrian Toomes ឬ​ Vulture កំពុងនិយាយជាមួយអ្នកទោសម្នាក់ ឬដែលគេស្គាល់ថានឹងក្លាយទៅជា Scorpion នៅក្នុងកន្លែងឃុំឃាំងមួយនៅពីក្រោយ Scorpion នោះយើងបានឃើញបុរសម្នាក់ដែលមានលក្ខណៈដូចទៅនឹងលោក Jared Leto និងរូបរាងរបស់គាត់នៅក្នុងរឿង Morbius មែនទែនជាហេតុធ្វើឱ្យអ្នកគាំទ្រយល់ថា Morbius របស់ Sony មានវត្តមាននៅក្នុង MCU យូរណាស់មកហើយ។

រូបភាពនៅក្នុង Credit-Scene 
រូបភាពនៅក្នុង Credit-Scene 

ជាមួយនឹងឈុតខ្លីនៃរឿង Morbius ដែលគេឃើញលោក Michael Keaton សម្ដែងជា Adrian Toomes ហើយស្លៀកពាក់ឈុតពណ៍សដូចទៅនឹងឈុតដែលគាត់ពាក់ចុងក្រោយរបស់ Spider-Man នោះធ្វើឱ្យអ្នកភាពយន្តនិយមគិតថាសាច់រឿងនេះអាចកើតឡើងក្រោយពីព្រឹត្តការណ៍ Spider-Man: Home Coming។ លើពីនេះក្នុងវីដេអូខ្លី Morbius ក៏បានឃើញតួអង្គ Michael Morbius សម្ដែងដោយលោក Jared Leto នេះដើរកាត់រូបភាព Spider-Man ទៀតផង។

ឈុតទាំងពីនៃរឿង Spider-Man: Home Coming និង Morbius
ឈុតទាំងពីនៃរឿង Spider-Man: Home Coming និង Morbius
ផ្ទាំងរូបភាព Spider-man
ផ្ទាំងរូបភាព Spider-man

មតិជាច្រើនបានប្រកែកគ្នារវាងភាពអាចទៅរួចទាំងនេះ ក៏ប៉ុន្តែតួអង្គដែលនៅពីក្រោយការនិយាយគ្នារបស់ Adrian Toomes ជាមួយ Scorpion នោះគឺមានសភាពមិនច្បាស់ឡើយហើយថែមទាំងមិនបានបញ្ចេញឈ្មោះផងដែរ។ ទោះជាយ៉ាងណាវាអាចជាវិធីសាស្រ្តរបស់ Marvel អាចបញ្ចូល Morbius ទៅក្នុង MCU របស់គេនៅថ្ងៃខាងមុខរាបណាពួកគេឈានដល់កិច្ចព្រមព្រៀងសមស្របដ៏ល្អមួយជាមួយនឹងក្រុមហ៊ុន Sony៕

Trailer 
Credit-Scene
Yato
Yato The Nerd (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T