ខាត់ សុឃីម នៅតែខ្ចី ខណៈកូនប្រុសកម្លោះពេញរូបពេញរាងឡើងសង្ហា

//s9.kh1.co/6d/6d9ca8af4e516c142e0f672676d0964becc725d9.jpg
តារា & កម្សាន្ដ

 ១៨-មេសា-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

សម្រស់អ្នកនាង ខាត់ សុឃីម នៅខ្ចី ខណៈកូនប្រុសចម្រើនវ័យពេញរូបរាងឡើងសង្ហា។

ភ្នំពេញ៖ តារាស្រីជើងចាស់ពហុជំនាញ អ្នកនាង ខាត់ សុឃីម ក្រៅពីមានសមត្ថភាពច្រើនផ្នែកក្នុងវិស័យសិល្បៈ តារារូបនេះ ក៏នៅមានមុខរបរផ្ទាល់ខ្លួនជាច្រើនបន្ថែមទៀតផង។ ម្យ៉ាងវិញទៀត ទោះបីរវល់នឹងការងារច្រើនយ៉ាងណាក្ដី ក៏តារារូបនេះ នៅមានរូបសម្ផស្សស្រស់ស្អាត ក្មេងជាងវ័យមិនចេះចាស់ទាល់តែសោះ។   

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក បើនិយាយពីរូបសម្ផស្សក្មេងខ្ចីរបស់នាង និង ការតុបតែងខ្លួនរបស់នាងវិញក៏មិនណយប៉ុន្មានឡើយ ដោយគ្រប់ពេល តែងតែធ្វើខ្លួនយ៉ាងស្រស់ឆើតឆាយ មើលទៅលេចធ្លោតែម្ដង មិនថាស្លៀកសម្លៀកបំពាក់បុរាណបែបខ្មែរ ឬស្ទាយ៍យុវវ័យសម័យថ្មី។ បើទោះបីជា តារាស្រីជើងចាស់មួយរូបនេះ មានគ្រួសារ ស្វាមី និង កូនប្រុស ស្រី ធំអស់ហើយក្តី។

ជាក់ស្ដែង កាលពីពេលថ្មីៗនេះ​ នៅលើគណនី ហ្វេសប៊ុក ផ្ទាល់របស់អ្នកនាងបានបង្ហោះរូបភាពពីរបីសន្លឹក ជាមួយនឹងកូនប្រុសច្បងដែលមានរូបឆោមស្រស់ស្អាត ធ្វើឲ្យទស្សនិកជនមានការភ្ញាក់ផ្អើល ដោយការចម្រើនវ័យរបស់កូនប្រុសអ្នកនាង កាន់តែពេញវ័យកាន់តែស្រស់សង្ហាមិនឲ្យចាញ់អ្នកម៉ាក់ប៉ុន្មានទេ។

ក្រោយបង្ហោះរូបភាព ជាមួយនឹងកូនប្រុស​រួចហើយ ត្រូវបានទស្សនិកជន និងហ្វេនជាច្រើន ពោលពាក្យសរសើរពីរូបសម្រស់តារាស្រីរូបនេះគ្រប់គ្នា ខណៈមានវ័យកាន់តែជ្រេទៅហើយ តែសម្រស់នៅតែស្រស់សោភា គួរឲ្យចាប់អារម្មណ៍ដដែលថែមទាំងមានកូនប្រុសកម្លោះស្ដូកទៅហើយ៕

សូមទស្សនារូបភាពខាងក្រោម៖

  អ្នកនាង ខាត់ សុឃីម
  អ្នកនាង ខាត់ សុឃីម
  អ្នកនាង ខាត់ សុឃីម
  អ្នកនាង ខាត់ សុឃីម
  អ្នកនាង ខាត់ សុឃីម
  អ្នកនាង ខាត់ សុឃីម
  អ្នកនាង ខាត់ សុឃីម និង​កូនៗ
  អ្នកនាង ខាត់ សុឃីម និង​កូនៗ
  អ្នកនាង ខាត់ សុឃីម និង​ កូន​ប្រុស
  អ្នកនាង ខាត់ សុឃីម និង​ កូន​ប្រុស
 អ្នកនាង ខាត់ សុឃីម និង​ កូន​ប្រុស
 អ្នកនាង ខាត់ សុឃីម និង​ កូន​ប្រុស
 អ្នកនាង ខាត់ សុឃីម និង​ កូន​ប្រុស
 អ្នកនាង ខាត់ សុឃីម និង​ កូន​ប្រុស
ខាត់ សុឃីម
Heng Sivchean
S.C

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T