SpaceX ត្រូវបានអង្គការណាសាជ្រើសរើស ដើម្បីផលិតយាន សម្រាប់បេសកម្មទៅឋានព្រះចន្ទលើកក្រោយ

//s9.kh1.co/70/703aba83aca5c220163a411791b94869976947e5.jpg
បច្ចេកវិទ្យា

 ១៨-មេសា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

នេះជាដំណឹងដ៏ល្អមួយសម្រាប់ SpaceX

បរទេស៖ អង្គការណាសាបានជ្រើសរើសក្រុមហ៊ុន SpaceX របស់មហាសេដ្ឋី Elon Musk ដើម្បីសាងសង់យានដែលនឹងបញ្ជូនមនុស្សទៅឋានព្រះចន្ទក្នុងទសវត្សនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យាននេះក៏នឹងដឹកអវកាសយាននិកស្ត្រីទីមួយ ទៅចុះនៅលើផ្ទៃភពនេះ នៅក្រោមកម្មវិធី Artemis នៃទីភ្នាក់ងារអវកាសផងដែរ។

គោលដៅមួយទៀតនៃកម្មវិធីអវកាសនេះ គឺនឹងយកអវកាសយានិកស្បែកខ្មៅដំបូង (first person of colour) ទៅឋានព្រះចន្ទ។

យានអវកាសដែលនឹងសាងសង់ឡើងគឺផ្អែកលើយាន Starship របស់ SpaceX ដែលកំពុងដាក់សាកល្បងនៅទីតាំងមួយនៅភាគខាងត្បូងរដ្ឋតិចសាស់។

ក្រុមហ៊ុន SpaceX បានប្រកួតប្រជែងក្នុងការដេញថ្លៃសាងសង់យាននេះ ជាមួយក្រុមហ៊ុនអវកាសនានា រួមមានទាំង Amazon របស់លោក Jeff Bezos ក៏ដូចជាក្រុមហ៊ុន Dynetics ដែលមានមូលដ្ឋាននៅ Alabama ផងដែរ។ តម្លៃសរុបនៃកិច្ចសន្យាដែលបានប្រគល់ឱ្យក្រុមហ៊ុនរបស់លោក Musk គឺមានតម្លៃ2.89ពាន់លានដុល្លារ។

រូបតំណាង
រូបតំណាង

កម្មវិធី Artemis ដែលត្រូវបានផ្តួចផ្តើមឡើងក្រោមអតីតរដ្ឋបាលរបស់លោកប្រធានាធិបតី Donald Trump បានកំណត់គោលដៅទៅកាន់ឋានព្រះចន្ទនៅឆ្នាំ2024។ ប៉ុន្តែកង្វះថវិកា បានធ្វើឱ្យគោលដៅនោះមិនអាចសម្រេចបាន៕

Thann Ravann
ថាន់ រ៉ាវណ្ណ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T