ត្រឹមតែ ២៥ថ្ងៃសោះ រោងចក្រចំនួន៣៦ រកឃើញ មានកម្មករឆ្លងកូវីដ ខណៈពេលនេះ អ្នកឆ្លងសរុបកើនដល់ទៅ ៧៨៨នាក់

//s9.kh1.co/98/98ec93b341875fd5437c1a7f8d9143d2ce6ebf0f.jpg
សង្គម

 ១៨-មេសា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានឲ្យដឹងថា ត្រឹមតែ២៥ថ្ងៃនោះ តំបន់រោងចក្រ មានអ្នកឆ្លងកូវីដ ដល់ទៅ ៧៨៨នាក់ឯណោះ

រាជធានីភ្នំពេញ ៖ ពិតណាស់ ក្រោយពេល មួយរយៈចុងក្រោយនេះ យើងឃើញប្រភពឆ្លងធំៗនៃជំងឺកូវីដ១៩ ភាគច្រើន ជាទីផ្សារលក់ដូរទំនិញធំៗ រោងចក្រ គ្លីនិក មន្ទីរពេទ្យ និងធនាគារ ជាដើម ដែលទីតាំងទាំងនេះ សុទ្ធតែជា ទីកន្លែងមាន មនុស្សចេញចូលច្រើន ដែលក្នុងនោះ ប្រសិនបើមានអ្នកវិជ្ជមានកូវីដម្នាក់ហើយនោះ នឹងមានបុគ្គលជាប់ពាក់ព័ន្ធបន្តកន្ទុយគ្នាយ៉ាងច្រើន ដោយសារហេតុនេះហើយ ទើបផ្សារ និងរោងចក្រមួយចំនួនត្រូវ ប្រកាសបិទបណ្តោះអាសន្ន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទន្ទឹមនឹងនេះ ត្រឹមតែ២៥ថ្ងៃប៉ុណ្ណោះ ដោយគិតចាប់ពីថ្ងៃទី ២១ មីនា ដល់ថ្ងៃទី ១៥ មេសា ២០២១ នេះ តំបន់រោងចក្រ មានអ្នកពាកព័ន្ធសរុបចំនួន ៧៨៨នាក់ ត្រូវរកឃើញវិជ្ជមានកូវីដ១៩ ដែលក្នុងនោះ គឺមានរោងចក្រចំនួន ៣៦ផ្សេងគ្នា។

គួរបញ្ជាក់ផងដែរថា នេះបើយោងតាម ការបញ្ជាក់ពី អនុគណៈកម្មការស្រាវជ្រាវជំងឺកូវិដ១៩ បានឲ្យដឹងយ៉ាងដូច្នេះថា ៖

#កម្មករ-#កម្មារិនី និងអ្នកពាក់ព័ន្ធ សរុបចំនួន​ ៧៨៨នាក់​ នៅក្នុង​ #រោងចក្រ សរុបចំនួន​ ៣៦ ត្រូវបានរកឃើញ ​វិជ្ជមាន​ #កូវីដ១៩ គិតចាប់ពីថ្ងៃទី ២១ ខែមីនា ដល់ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១៕

អនុគណៈកម្មការស្រាវជ្រាវជំងឺកូវិដ១៩
រូបភាព
រូបភាព
Hong Sovanmonyneat
N.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T