ចុមយក្ស! ស្ងាត់ៗ Man UTD លួចទាក់ទងទៅ Leicester ចរចាយកតារាជួរមុខម្នាក់

//s9.kh1.co/ff/ffff41fe9b37d979a41a974f9e676cd949e4a660.jpg
កីទ្បា

 ១៧-មេសា-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

ស្ងាត់ៗ Man UTD លួចទាក់ទងទៅ Leicester ចរចាយក ខ្សែការពារវ័យក្មេង Wesley Fofana

អង់គ្លេស៖ ក្លិបបិសាចក្រហម Manchester United ត្រូវបានគេរាយការណ៍មកថា បានទាក់ទងទៅក្លិបកញ្ជ្រោងខៀវ Leicester City ជុំវិញការចរចាផ្ទេរយក ខ្សែការពារវ័យក្មេង Wesley Fofana

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=650,h=478,q=100/67/67d678431a71d02f6394857ec858d923f0ee13d4.png

ខ្សែការពារវ័យ២០ឆ្នាំរូបនេះ បានបង្ហាញទម្រង់លេងយ៉ាងលេចធ្លោ ឲ្យ Leicester រដូវកាលនេះ ពោលគឺចាប់តាំងពីផ្លាស់ពីក្លិប Saint Etienne ក្នុងតម្លៃ៣៦,៥លានផោន (ឬប្រមាណ ៥០លានដុល្លារ) កាលពីខែសីហា ឆ្នាំមុនមក។

ជាមួយគ្នានេះ បើយោងតាមរបាយការណ៍របស់កាសែត Foot Mercato ទម្រង់លេងរបស់ខ្សែការពារសញ្ជាតិបារាំងខាងលើ បានទាក់ភ្នែកអ្នកចាត់ការក្រុម Man UTD លោក Ole Gunnar Solskjaer

https://s9.kh1.co/__image/w=650,h=366,q=100/29/295c6dc84ae3ba10ec996a60938d7e7ff0152aab.png

ប្រភពដដែលបានបន្ថែមទៀតថា Man UTD បានទាក់ទងទៅ Leicester រួចរាល់ហើយ ប៉ុន្តែការចរចាហាក់មានការលំបាក ដោយសារតែក្លិបដែលមានម្ចាស់ជាមហាសេដ្ឋីជនជាតិថៃមួយនេះ ចង់បានតម្លៃខ្លួនរបស់ Fofana ប្រហាក់ប្រហែលទៅនឹងតម្លៃដែលលក់ Harry Maguire ក្នុងតម្លៃ៨០លានផោន ឲ្យក្លិបបិសាចក្រហម កាលឆ្នាំ២០១៩។

https://s9.kh1.co/__image/w=650,h=366,q=100/de/de1860a93e226587d2a210dae1835640443a5293.png

យ៉ាងណាមិញ តម្លៃដែល Leicester ទាមទារជាឧបសគ្គសម្រាប់ Man UTD ក៏ព្រោះតែក្លិបជើងឯកលីគកំពូលអង់គ្លេស២០សម័យមួយនេះ ជួបវិបត្តិហិរញ្ញវត្ថុដែលបង្កដោយជំងឺកូវីដ១៩៕

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T