លោកគ្រូ Solskjaer បង្ហើបថាក្លិបកំពុងចរចាបន្តកុងត្រាដល់កីឡាករម្នាក់នេះ

//s9.kh1.co/23/23974c5d7afeabf9100992f77642453e994f6948.jpg
កីទ្បា

 ១៧-មេសា-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

Solskjaer ច្រានចោលព័ត៌មានថាកីឡាករម្នាក់នេះមិនសប្បាយចិត្តក្នុងការស្នាក់នៅបន្ត

អង់គ្លេស៖ លោកគ្រូបង្វឹក Ole Gunnar Solskjaer បានចេញមុខបដិសេធរឿង ខ្សែការពារ Eric Bailly មិនសប្បាយចិត្តនឹងការស្នាក់នៅទឹកដី Old Trafford និងបានបង្ហើបទៀតថា Manchester United កំពុងស្ថិតក្នុងការចរចាបន្តកិច្ចសន្យាដល់រូបគេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ខ្សែការពារ Eric Bailly
ខ្សែការពារ Eric Bailly

ថ្មីៗនេះមានព័ត៌មានចចាមអារ៉ាមមួយផ្ទុះឡើងថា Bailly មិនបន្តកុងត្រាថ្មីជាមួយក្លិបនោះឡើយដោយសារតែខឹងសម្បារនឹង Solskjaer រឿងលោកគ្រូមិនដាក់ឲ្យគេចូលលេងក្នុងការប្រកួតទល់នឹង AC Milan នៅក្របខណ្ឌ Europa League ។

ខ្សែការពារ Eric Bailly
ខ្សែការពារ Eric Bailly

Bailly បង្ហាញខ្លួនក្នុងការប្រកួតក្របខណ្ឌ Premier League បានតែ១ប្រកួតគត់នៅរដូវកាលនេះ ខណៈដែលកុងត្រារបស់គេនឹងផុតកំណត់នៅឆ្នាំ២០២២នេះហើយ។

ខ្សែការពារ Eric Bailly
ខ្សែការពារ Eric Bailly

យ៉ាងណាមិញ Eric Bailly នៅតែត្រូវប្រឈមនឹងការប្រកួតប្រជែងខ្លាំងបើសិនបន្តស្នាក់នៅទីនេះទៀតព្រោះក្លិបមានគម្រោងទិញយកខ្សែការពារមកបន្ថែមទៀត ប៉ុន្តែលោកគ្រូបង្វឹក Ole Gunnar Solskjaer បានច្រានចោលព័ត៌មានចចាមអារ៉ាមនោះ។

លោកគ្រូបង្វឹក Ole Gunnar Solskjaer និងខ្សែការពារ Eric Bailly
លោកគ្រូបង្វឹក Ole Gunnar Solskjaer និងខ្សែការពារ Eric Bailly



ពេលសួរនាំដល់ Bailly លោកគ្រូបង្វឹកសញ្ជាតិន័រវេសរូបនេះបានឆ្លើយថា៖

Eric លេងល្អណាស់ពេលដែលគេបង្ហាញមុខលើទីលាន។ ខ្ញុំដឹងថាមានពាក្យចចាមអារ៉ាមពាក់ព័ន្ធនឹងរូបគេ ប៉ុន្តែពួកយើងកំពុងបន្តចរចាកុងត្រាថ្មីជាមួយគេហើយខ្ញុំមិនឃើញថាមានបញ្ហាអ្វីនោះឡើយ។

លោកគ្រូបង្វឹក Ole Gunnar Solskjaer
លោកគ្រូបង្វឹក Ole Gunnar Solskjaer
លោកគ្រូបង្វឹក Ole Gunnar Solskjaer

គួរបញ្ជាក់ផងដែរថាពេលនេះ កីឡាករវ័យ២៧ឆ្នាំរូបនេះមិនទាន់អាចត្រឡប់មកចូលលេងវិញបានឡើយដោយសារតែកំពុងសម្រាកព្យាបាលជំងឺកូវីដ១៩ ខណៈដែលក្រុម Manchester United ត្រូវប៉ះ Roma នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពាន Europa League ៕

ប្រភពmetro

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T