អឺរ៉ុប៖ ភរិយារបស់កីឡាករ Anthony Martial អ្នកស្រី Melanie បានទម្លាយឲ្យដឹងថា ខ្លួនចង់ឲ្យស្វាមីរបស់ខ្លួនចាកចេញពី Manchester United ដើម្បីផ្លាស់មកកាន់ Real Madrid។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ជាការពិតណាស់ នៅក្នុងរដូវកាលនេះ កីឡាករសញ្ជាតិបារាំងខាងលើហាក់ធ្លាក់ទម្រង់លេងខ្លាំងមែនទែនដោយតែងតែទទួលបានការរិះគន់ពីសំណាក់វីរបុរសបាល់ទាត់ឆ្នើមៗ និង អ្នករិះគន់ជាដើម។ មូលហេតុនេះហើយជាដើមចមធ្វើឲ្យរូបគេមានពាក្យចចាមអារ៉ាមក្នុងការចាកចេញពីកីឡដ្ឋាន Old Trafford ក្រោយបញ្ចប់រដូវកាលនេះ។

Melanie បាននិយាយថា៖
ក្លិបនៅក្នុងបេះដូងរបស់ខ្ញុំ គឺ ជា Real Madrid។ Hala Madrid។ យ៉ាងណាក្តី សម្រាប់ Martial ក្លិបដែលគាត់គួរទៅ គឺ ជាក្រុមដែលធ្វើឲ្យគាត់មានអារម្មណ៍ល្អ។ នេះជាអ្វីដែលខ្ញុំជូនពរគាត់។ ខ្ញុំ គឺ ជាអ្នកគាំទ្រទីមួយរបស់គាត់ទោះគាត់ផ្លាស់ទៅទីណាក៏ដោយ៕

ប្រភព៖ express