អឺរ៉ុប៖ លោក Paul Merson ជឿជាក់ថា Chelsea នឹងមិនពិចារណាច្រើនដងឡើយក្នុងការនាំយកកីឡាករ Eden Hazard ត្រឡប់មកវិញប្រសិនបើមានឱកាស។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ជាការពិតណាស់ មុនផ្លាស់ទៅកាន់ Real Madrid កាលពីឆ្នាំ២០១៩ គឺ Hazard ទទួលបានភាពជោគជ័យច្រើនមែនទែនជាមួយ Chelsea ដោយរូបគេធ្លាប់បានឈ្នះពានរង្វាន់ Premier League ២ដង, Europa League ២ដង, FA Cup និង League Cup។

យ៉ាងណាក្តី ការមកដល់របស់ Hazard នៅ Real Madrid គឺ ពុំទទួលបានជោគជ័យដូចការរំពឹងទុកឡើយដោយរូបគេតែងតែជួបនូវបញ្ហារបួស និង បង្ហាញខ្លួនបានតែ៣៦ប្រកួតប៉ុណ្ណោះក្នុងរយៈពេលពីររដូវកាលដោយអាចស៊ុតបញ្ចូលទីបានត្រឹមបួនគ្រាប់ និង បញ្ជូនបាល់ឲ្យមិត្តរួមក្រុមស៊ុតបញ្ចូលទីប្រាំពីរដង។

លោក Merson បាននិយាយថា៖
ទោះបីជា Hazard មិនមានបញ្ហារបួសក្តី ក៏ គេអាចនឹងនឹកការលេងនៅ Chelsea។ Chelsea នៅតែចង់បានគាត់ត្រឡប់មកវិញពីព្រោះមុនពេលដែលគាត់ចាកចេញ គេប្រៀបបានជាកីឡាករមកពីភពផ្សេង។ វាពិតជាសោកស្តាយណាស់ដែលឃើញគាត់មិនទទួលបានជោគជ័យជាមួយ Real Madrid។ អ្នកតែងតែស្រមៃថា Chelsea មានលក្ខខណ្ឌមួយដើម្បីយកគាត់ត្រឡប់មកវិញ៕

ប្រភព៖ metro