គ្រូធំក្លឹបបីសាចក្រហម លោក Ole Gunnar Solskjaer បានលើកឡើងថាការបោះបង់ការតស៊ូដណ្តើមពាន គឺមិនមែនជាសារជាតិរបស់ Manchester United ទេ បើទោះជាមើលទោះហាក់អស់សង្ឃឹមក្នុងការតាមពីក្រោយក្លឹបកំពុងឈរលេខ១កំពូលតារាង Manchester City ហើយក្តីនោះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ប្រកួតបន្ទាប់របស់ Man Utd នឹងត្រូវប៉ះជាមួយក្រុម Burnley ខណៈ Man Utd កំពុងស្ថិតនៅលេខ២កំពូលតារាងនៅពីក្រោយ Man City ដល់ទៅ១១ពិន្ទុរ ។ ក្នុងសន្និសិទ្ធមុនប្រកួតលោក Solskjaer បានថ្លែងថា៖
ជាការពិតណាស់ យើងមិនដែលបោះបង់វាទេ Man Utd នឹងមិនដែល មិនដែលបោះបង់ការតស៊ូដណ្តើមពាននោះទេ ក្លឹបមួយនេះមានប្រវត្តជោគជ័យច្រើនលើការប្រកួតពាននេះ ការវាយបកនឹងមានជាន័យនៅក្នុងសារជាតិក្លឹបនេះ ។ ការបោះបង់មិនមែនជាសារជាតិរបស់ក្លឹបនេះនោះទេ ។ ចុះបើវាជាការពិត ? ទេ ប្រហែលជាមិនមែនដោយសារតែនៅពេលដែលអ្នកមានក្រុមមួយដែលមានភាពស៊ីសង្វាក់គ្នាដូច Man City នោះទេ អ្នកមិនរំពឹងថាពួកគេនឹងចាញ់ ៣ ប្រកួតក្នុងចំណោម ៦ ប្រកួតចុងក្រោយនេះទេ”៕

