ក្លិបណាចង់បានស្តាប់ឲ្យច្បាស់! Aguero ប្រកាសទាមទារថ្លៃឈ្នួលក្នុងមួយសប្តាហ៍ចំនួន...

//s9.kh1.co/9b/9bc7180b31c9f458aaf93377119718332432c991.jpg
កីទ្បា

 ១៧-មេសា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

Aguero ទាមទារថ្លៃឈ្នួលប្រចាំសប្តាហ៍ជិត៣សែនដុល្លារ

អង់គ្លេស៖ ខ្សែប្រយុទ្ធ Sergio Aguero នៃក្លិបមេឃខៀវ Manchester City បានទាមទារប្រាក់ឈ្នួលចំនួន ២សែនផោន (ស្មើនឹងប្រមាណ ២សែន៧ម៉ឺនដុល្លារ) ក្នុងមួយសប្តាហ៍ បើសិនក្លិបណាមួយចង់យករូបគេទៅរួមក្រុមជាមួយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ខ្សែប្រយុទ្ធ Sergio Aguero
ខ្សែប្រយុទ្ធ Sergio Aguero

បន្ទាប់ពីព័ត៌មាននៃការចាកចេញរបស់ Aguero ពីក្លិប Manchester City បានរីកសុះសាយ ថ្មីៗនេះក្លិបជាច្រើនដូចជា Chelsea, Barcelona, Paris Saint-Germain និង Juventus កំពុងសម្លឹងចង់ចុះកុងត្រាប្រជែងយកកីឡាករវ័យ៣២ឆ្នាំរូបនេះ។

ខ្សែប្រយុទ្ធ Sergio Aguero
ខ្សែប្រយុទ្ធ Sergio Aguero

ខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីនរូបនេះនឹងផុតកុងត្រាជាមួយ Man City នៅចុងរដូវកាលនេះហើយដែលមានន័យថាគេអាចចាកចេញដោយគ្មានតម្លៃខ្លួន ប៉ុន្តែគេមិនចង់ផ្ទេរទៅក្លិបណាដែលឲ្យថ្លៃហត់នឿយតិចជាងក្លិបចាស់នោះឡើយ ខណៈដែលនៅទឹកដី Etihad Sergio Aguero រកបានពីចន្លោះ ២សែន៣ម៉ឺនផោន (ស្មើនឹង ៣សែន១ម៉ឺនដុល្លារ) ទៅ ២សែន៦ម៉ឺនផោន(ស្មើនឹង៣សែន៥ម៉ឺនដុល្លារ)ក្នុងមួយសប្តាហ៍ឯណោះ។

ខ្សែប្រយុទ្ធ Sergio Aguero
ខ្សែប្រយុទ្ធ Sergio Aguero

យ៉ាងណាមិញ ក្លិបអ្នកមានបុណ្យ Barcelona ប្រហែលមិនអាចផ្ដល់ប្រាក់ច្រើនដល់ថ្នាក់នោះដល់ Aguero ឡើយដោយសារតែក្លិបកំពុងជួបវិបត្តិហិរញ្ញវត្ថុស្របពេល Juventus ក៏មិនខុសពីគ្នាដោយលេចឮដំណឹងថាក្លិបសេះបង្កង់នេះចង់ដាក់លក់កំពូលខ្សែប្រយុទ្ធ Cristiano Ronaldo ទៀតផង។ ដូច្នេះហើយក្លិបពីរគត់ដែលអាចផ្ដល់ប្រាក់ដល់ Aguero បានគឺ PSG និង Chelsea ។

ខ្សែប្រយុទ្ធ Sergio Aguero
ខ្សែប្រយុទ្ធ Sergio Aguero

គួរបញ្ជាក់ផងដែរថា ខ្សែប្រយុទ្ធ Sergio Aguero គឺជាកីឡាករដែលរកគ្រាប់បាល់បានច្រើនបំផុតឲ្យក្លិប Manchester City និងជាកីឡាករទី៤ដែលស៊ុតបញ្ចូលទីបានច្រើនជាងគេនៅក្នុងប្រវត្តិសាស្ត្រ Premier League ផងដែរ៕

ខ្សែប្រយុទ្ធ Sergio Aguero
ខ្សែប្រយុទ្ធ Sergio Aguero

ប្រភពthesun

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T