គ្រូ Barceona ថាលទ្ធផលប្រកួតមួយនេះមិនប៉ះពាល់​ដល់​អាជីព​គាត់​នោះទេ

//s9.kh1.co/70/701d7cce57bf3252804c7994b5725df2091e1a38.jpg
កីទ្បា

 ១៧-មេសា-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

Koeman បានចូលកាន់តំណែងនៅ Barceona កាលពីឆ្នាំមុនប៉ុន្តែទោះបីជារដូវកាលដំបូងមានលក្ខណៈ​លើកទឹក​ចិត្តក៏ដោយ ក៏តំណែងរបស់គាត់មិនប្រាកដប្រជាទេ បន្ទាប់ពីការមកដល់របស់ប្រធានក្លឹបថ្មីលោក Joan Laporta។

Koeman បានចូលកាន់តំណែងនៅ Barceona កាលពីឆ្នាំមុនប៉ុន្តែទោះបីជារដូវកាលដំបូងមានលក្ខណៈ​លើកទឹក​ចិត្តក៏ដោយ ក៏តំណែងរបស់គាត់មិនប្រាកដប្រជាទេ បន្ទាប់ពីការមកដល់របស់ប្រធានក្លឹបថ្មីលោក Joan Laporta

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទាក់ទងនឹងការប្រកួតវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ Copa Del Rey ជិតមកដល់ផងនោះលោក Koeman បានថ្លែង​កាល​ពីថ្ងៃសុក្រថា ៖ "ខ្ញុំហាក់បីដូចជាប្លែកបន្តិចដែលខ្ញុំចាំបាច់ត្រូវតែឆ្លើយសំណួរបែបនេះនោះ ព្រោះខ្ញុំបានដឹកនាំ​ក្រុមឆ្លងកាត់១៩ប្រកួតមិនដែលចាញ់ទាល់តែសោះ ។ យើងគ្រាន់តែចាញ់មួយប្រកួតប៉ុណ្ណោះហេតុអ្វីខ្ញុំត្រូវគិតពីលទ្ធផលអនាគតរបស់ខ្ញុំ ? ប្រហែលជាខ្ញុំមិនអាច​ទទួលយកវាបានទេ ខ្ញុំនៅសល់កុងត្រាមួយឆ្នាំទៀតជាមួយក្លឹប ខ្ញុំដឹងថាវាជាសម្ពាធដ៏ធំមួយ ហើយខ្ញុំអាចរ៉ាប់រង​វាបាន ប៉ុន្តែពេលខ្លះវាហាក់ដូចជាប្លែបបន្តិចហើយ  " ។

https://s9.kh1.co/__image/w=650,h=347,q=100/ca/ca004e1a3fdad1c6dd9ca2e55892ee804256ff4e.png

អ្នកកាសែតបានសួរបន្តរទៀត ថាតើលោក Koeman នឹងធ្វើការគាំទ្រប្រធានក្លឹបថ្មី Joan Laporta ជាសាធារណៈ ឬយ៉ាងណា លោក Koeman បានតបវិញថា ៖ "ខ្ញុំមិនចាំបាច់អីត្រូវនិយាយបែបហ្នឹងនៅគ្រប់សន្និសិទ្ធនោះទេ គាត់[Laporta] បានបង្ហាញឲ្យខ្ញុំឃើញអំពីទំនុកចិត្តរបស់គាត់ ខ្ញុំដឹងថាខ្ញុំកំពុងនៅកន្លែងណា។ បើទោះជាកំពុង​តែ​មានបញ្ហាហិរញ្ញវត្ថុនៅ Barcelona ក្តី អ្នកត្រូវតែរកជ័យជំនះឲ្យបាន " ។

គួរឲ្យដឹងផងដែរថា Barcelona នឹងត្រូវប៉ះ Athletic Bilbao នៅយប់ថ្ងៃទី១៨ នៅវេលាម៉ោង 2:30 នាទីរំលង​អាធ្រាត​ ៕

https://s9.kh1.co/__image/w=650,h=407,q=100/58/58585eb9e5b7a6b0c2baa931dc168531a37ec899.png
https://s9.kh1.co/__image/w=650,h=434,q=100/97/97c5829d64de12eb18f077db5077ea1001794443.png
Yem Viroth
viroth (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T