ទាំងល្បី សង្ហា Lee Seung Gi ពូកែរកលុយ ទិញវីឡាមួយទៀតតម្លៃជាង ៥ លានដុល្លារ

//s9.kh1.co/9c/9cbee7b7d85d4851faab992410fd941c6e00729a.jpg
តារា & កម្សាន្ដ

 ១៧-មេសា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

Lee Seung Gi ទិញផ្ទះវីឡាពីរជាន់ ក្នុងតំបន់អភិជន ជាមួយតម្លៃជាង ៥លានដុល្លារ

កូរ៉េខាងត្បូង៖ តារាចម្រៀងក៏ដូចជាតារាសម្តែង Lee Seung Gi ត្រូវបានគេរាយការណ៍ថាបានទិញផ្ទះវីឡាឯកជនថ្មីនៅក្នុងទីក្រុងរណប Sungbuk-dong ក្នុងតំបន់ Sungbuk-gu ក្នុងតម្លៃប្រមាណ ៥,៦ ពាន់លានវ៉ុន (ប្រហែលជាង ៥ លានដុល្លារអាមេរិក)។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តួយ៉ាងតាមរបាយការណ៍សង្ស័យថាគោលដៅរបស់ Lee Seung Gi ក្នុងការទិញនេះគឺដើម្បីវិនិយោគលើប្រាក់ចំណេញអចលនទ្រព្យនាពេលអនាគតក្នុងរយៈពេលវែង ដែលគេត្រូវបានដឹងថា ទីតាំងផ្ទះវីឡា Sungbuk-dong ត្រូវបានគេស្គាល់ថាជាសង្កាត់លំនៅដ្ឋានរបស់បុគ្គលជោគជ័យ និងអ្នកអភិជនរស់នៅជាច្រើននាក់។

លើសពីនេះ វាមិនមែនជាលើកទីមួយនោះទេ ដែលតារាប្រុសរូបនេះ​បាន ចំណាយរាប់លានដុល្លារ ក្នុងការវិនិយោគលើអចលនៈទ្រព្យ ដោយត្រូវបានដឹងថា កាលពីមុនរូបលោក បានទិញផ្ទះមួយកន្លែងនៅតំបន់ផ្លូវ Gangnam ដែលមានតម្លៃ ៣.១ លានដុល្លារ។​ អាផាតមិនប្រណីតនៅ BrownStone Legend ដែលដាក់ឈ្មោះម្តាយរបស់លោក មានមានតម្លៃ ក្បែរ ២លានដុល្លារ៕

សូមទស្សនារូបភាពខាងក្រោម៖

Lee Seung Gi 
Lee Seung Gi 
Lee Seung Gi 
Lee Seung Gi 
Lee Seung Gi 
Lee Seung Gi 
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T